កំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឆ្មក់ចូលបង្ក្រាបស្ត្រីម្នាក់ នៅក្នុងហាងការ៉ាអូខេ យីហោ «បុប្ផាទិព្វ» នៅឃុំត្រែងត្រយឹង ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។
នៅថ្ងៃទូ២៨ ខែធ្នូ ឆ្នាំ២០២៤ នេះ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៦និង០០នាទី កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកវរសេនីយ៍ទោណុល ដារា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានសហការជាមួយមូលដ្ឋានកម្លាំងកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ពាក់ព័ន្ធករណី គ្រឿងញៀន។
សមត្ថកិច្ចអាវុធហត្ថបានឱ្យដឹងថាទៀតថា ជនសង្ស័យមានឈ្មោះ នាង គន្ធា ភេទស្រី អាយុ ៤២ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ប្រិត្តិការនោះសមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន: ម្សៅក្រាមសរថ្លា ចំនួន ០៥ កញ្ចប់, ទូរសព្ទ ចំនួន ០២ គ្រឿង, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន នឹងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនទៀត។
ប្រភពបានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ និងកំណត់បានច្បាស់លាស់គោលដៅ ព្រមទាំងមុខសញ្ញាជនសង្ស័យបានឆ្មក់បង្ក្រាបករណីខាងលើ នៅហាងការ៉ាអូខេគ្រូសារ បុប្ផាទិព្វ ដោយឃាត់ខ្លួនស្រ្តីជាជនសង្ស័យម្នាក់ រួមទាំងវត្ថមួយចំនួន។
បច្ចុប្បន្ន: ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕