ភ្នំពេញ៖ នាព្រលប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នេះ ក្រសួងបរិស្ថាន បានជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីម៉ោង ០៦ព្រឹក ដល់ម៉ោង ០៦ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៣២.៦៩µg/m3 ធៀបនឹងស្តង់ដា ៥០µg/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។
ក្រសួងបានបញ្ចាក់ថា៖ ពណ៌ខៀវ គុណភាពខ្យល់ “ល្អណាស់” មានខេត្តកំពង់ចាម, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ, ខេត្តកំពត, ខេត្តកណ្តាល, ខេត្តក្រចេះ, ខេត្តមណ្ឌលគីរី, រាជធានីភ្នំពេញ, ខេត្តព្រៃវែង, ខេត្តរតនគិរី, ខេត្តស្វាយរៀង, ខេត្តឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ។ ចំណែក ពណ៌បៃតង គុណភាពខ្យល់ “ល្អ” មានខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តព្រះវិហារ, ខេត្តស្ទឹងត្រែង, ខេត្តតាកែវ, ខេត្តកែប និងខេត្តប៉ៃលិន.
ដោយឡែកមានខេត្តតែ៤ប៉ុណ្ណោះ ពណ៌លឿង គឺខេត្តកោះកុង, ខេត្តពោធិ័សាត់, ខេត្តសៀមរាប និងខេត្តព្រះសីហនុ ប៉ុន្តែមិនមានអ្វីគួរឱ្យព្រួយបារម្ភឡើយ៕