2025-02-12 19:03
141

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រ នាថ្ងៃ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥  បានចេញលិខិតថ្លែងអំណរគុណជូនចំពោះអ្នកឧកញ៉ា សំ អាង និងអ្នក ឧកញ៉ា ឈុន លាង ដែលបានបរិច្ចាគថវិកាចំនួន២៥ម៉ឺនដុល្លារអាមេរិក ក្នុងការជួយ សាងសង់ អគារ សិក្សានៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល។

សូមជម្រាបថា ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅវត្តព្រះឥន្ទសាមគ្គីធម៌ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវចំពោះសប្បុរសជន នានាសូមចូលរួមសាងសង់អគារសិក្សានៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ដើម្បីរួម ចំណែកក្នុងការកសាងធនធានមនុស្ស និងមូលធនមនុស្សសម្រាប់សម្រេច «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០»។

តបតាមការអំពាវនាវនេះហើយ ទើបអ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង បានចូលរួមបរិច្ចាគ ថវិកាចំនួន២៥ម៉ឺនដុល្លារអាមេរិក ក្នុងការជួយសាងសង់អគារសិក្សានៃសាកល វិទ្យាល័យ សម្ដេចព្រះ មហាសង្ឃរាជ បួរ គ្រី ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល។