2025-02-28 16:05
21

(ភ្នំពេញ)៖ លោក សេង សោត អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានដឹកនាំកិច្ចពិភាក្សាជាមួយអ្នកជំនាញ និងអ្នកស្រាវជ្រាវពាក់ព័ន្ធ និងដៃគូសហការមួយចំនួនដើម្បី កំណត់ អត្តសញ្ញាណផូស៊ីល និងធ្វើស្រ្តាទីក្រាហ្វ ដើម្បីសិក្សាប៉ាលេអូ-បរិស្ថាន នៅភាគខាងត្បូង ប្រទេសកម្ពុជា ក្នុងការសិក្សានិងប្រមូលសំណាកគំរូ ក្នុងខេត្តកោះកុង និងខេត្តកំពត។


ក្រសួងបរិស្ថានបានដាក់ចេញនូវផែនការយុទ្ឋសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣ - ២០២៨ គឺភាព ស្អាត ភាពបៃតង និងចីរភាពក្នុងនោះក៏និយាយពីការសិក្សាស្រាវជ្រាវផូស៉ីល ក្នុងព្រះរាជណា ចក្រ កម្ពុជាផងដែរ។ វេទិកានាពេលនេះបានរៀបចំឡើងរៀបចំដោយនាយកដ្ឋានតំបន់បេតិកភណ្ឌធម្មជាតិ ដែលបានទទួលការគាំទ្រសម្រាប់ការស្រាវជ្រាវ ស្ដីពីការកំណត់អត្តសញ្ញាណផូស៊ីល និងស្រ្តាទីក្រាហ្វ ដើម្បីសិក្សាប៉ាលេអូ-បរិស្ថាន នៅភាគខាងត្បូង ប្រទេសកម្ពុជា ពីអង្គការយូណេស្កូតាមរយៈគណៈ កម្មការយូណេស្កូជាតិកម្ពុជា ក្នុងគោលបំណង ១) ផ្សព្វផ្សាយគំហើញផូស៊ីលថ្មីៗ ២) បង្កើនការ ផ្សព្វផ្សាយធនធានធម្មជាតិ (ផូស៊ីល) ៣) ជំរុញការចូលរួមពីអ្នកពាក់ព័ន្ធ និង៤) បង្កើនសមត្ថ ភាពអ្នកសិក្សាស្រាវជ្រាវ។


នាយកដ្ឋានតំបន់បេតិកភណ្ឌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានចាប់ផ្តើម សិក្សាស្រាវជ្រាវផូស៊ីល នៅឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្នបានរកឃើញស្ថានីយផូស៊ីល ចំនួន៦៧ ស្ថានីយ រួមមាន៖ ផូស៊ីលសត្វសមុទ្រចំនួន៤៦ ផូស៊ីលសត្វទឹកសាបចំនួន២ ផូស៊ីលឈើចំនួន១៤ ផូស៊ីលស្លឹកឈើចំនួន១ ផូស៊ីលឆ្អឹងដាយណូស័រ ចំនួន១ (រកឃើញដំបូងនៅកម្ពុជា) និងផូស៊ីលដាន ជើងសត្វចំនួន៣ ដែលផូស៊ីលទាំងអស់មានអាយុកាលនៅក្នុងចន្លោះពី(៣៥៩-២លានឆ្នាំ) ស្ថិតនៅ ក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង បាត់ដំបង ខេត្តកោះកុង ខេត្តពោធិ៍ សាត់ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តក្រចេះ ខេត្តប៉ៃលិន និងខេត្តកំពត។


ការធ្វើកំណាយផូស៊ីល ចំនួន៤ទីតាំង រួមមាន៖*នៅឆ្នាំ(២០១៩-២០២០) បានធ្វើកំណាយផូស៊ីល ឈើ(នៅដែនជម្រកសត្វព្រៃលំផាត់) ខេត្តរតនគិរី*នៅឆ្នាំ២០២២ បានធ្វើកំណាយ ផូស៊ីល ឆ្អឹង ដាយណូស័យ(នៅដែនជម្រកសត្វព្រៃតាតៃ) ខេត្តកោះកុង(រកឃើញលើកដំបូង)នៅប្រទេសកម្ពុជា


*នៅឆ្នាំ(២០២១-២០២៣) បានធ្វើកំណាយផូស៊ីលសត្វសមុទ្រ(តំបន់បេតិកភណ្ឌធម្មជាតិភ្នំបាក់) ខេត្តបន្ទាយមានជ័យ*នៅឆ្នាំ២០២៤ បានផូស៊ីលឈើថ្ម(នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង) ខេត្តព្រះវិហារ ជាលទ្ធផលបានជីកដី(ជម្រៅ១,៥ម៉ែត្រ ទទឹង២ម៉ែត្រ និងបណ្តោយ៦ម៉ែត្រ) រកឃើញ ផូស៊ីលឈើប្រវែង៣,៥ម៉ែត្រ និងបំណែកមែកឈើជាច្រើនក្លាយជាធ្យូងដែលកប់ក្នុងស្រទាប់ ថ្មភក់៕