2025-07-14 11:43
19

ការប៉ះទង្គិចគ្នាផ្នែកនិកាយសាសនា រវាងក្រុមយុទ្ធជនកុលសម្ព័ន្ធ Bedouin និងកងជីវពល Druze បានកើតឡើង នៅទីក្រុង Druze នៃ Sweida ប្រទេសស៊ីរី បណ្ដាលឲ្យមនុស្សជាង ៣០ នាក់បានស្លាប់ និង ១០០ នាក់ទៀត រងរបួស។

តាមការចេញផ្សាយដោយ រ៉យទ័រ នៅថ្ងៃទី១៤ កក្កដា នេះ បានឲ្យដឹងថា នេះជាលើកទីមួយហើយ ដែលការប្រយុទ្ធគ្នាខាងនិកាយបានផ្ទុះឡើងនៅក្នុងទីក្រុង Sweida ប្រទេសស៊ីរី។ 

ហើយវាក៏ជាការផ្ទុះឡើងនូវនិកាយសាសនាដ៏សាហាវបំផុតមួយ ក្នុងរយៈពេលជាច្រើនឆ្នាំនៅក្នុងប្រទេសស៊ីរី ដែលប្រទេសនេះ បានរងសង្រ្គាមស៊ីវិលរយៈពេល ១៤ ឆ្នាំ និងទើបតែបានបញ្ចប់កាលពីខែធ្នូឆ្នាំមុនប៉ុណ្ណោះ៕