2025-07-14 18:03
21

 កណ្តាល ÷   ដោយសារតែឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន រហូត ជនសង្ស័យជាកូនប្រសារប្រុស ប្រព្រឹត្តទង្វើថោកទាបចាប់រំលោភសេពសន្ថវ:ម្តាយក្មេករបស់ខ្លួន  ។ ស្ត្រីជាម្ដាយក្មេងទ្រាំនិងទង្វើព្រៃផ្សៃជាច្រើនលើកច្រើនសាមិនបាន ក៏សម្រេចចិត្តប្ដឹង សមត្ថកិច្ច ធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៥  នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

     បើតាមការបញ្ជាក់ពី លោកវរសេនីយ៏ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ
បានអោយដឹងថា÷ ស្ត្រីរងគ្រោះអាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកម្មករសំណង់ និងជាស្ត្រីមេម៉ាយ ។  ចំនែកជនសង្ស័យជាកូនប្រសារ ឈ្មោះ ឆូយ ចាន់ណា អាយុ២៤ឆ្នាំ  មុខរបរកម្មកររោងចក្រ មានវិជ្ជមានសារធាតុញៀន(+)  មានទីលំនៅជាមួយគ្នា ។ 

     លោកអធិការបន្តទៀតថា÷   តាមការបំភ្លឺរបស់ស្ត្រីរងគ្រោះជាម្តាយក្មេក បានរៀបរាប់ប្រាប់សមត្ថកិច្ចថា៖ គាត់ជាស្ត្រីមេម៉ាយមានកូនចំនួន០៤នាក់ (ប្រុស ០៣ ស្រី០១ )  ហើយកូនស្រីរបស់គាត់បានរៀបមង្គលការ ជាមួយជនសង្ស័យអំឡុងឆ្នាំ២០២២។ ដោយមានចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវ ហើយចាប់តាំងពីរៀបការមក កូនប្រសាររបស់គាត់បានប្រើប្រាស់គ្រឿងញៀន ដោយយកម៉ូតូលក់អស់មួយគ្រឿង ដីមួយឡូតិ៍ គោមួយនឹម និងប្រាក់អស់ចំនួន០១ម៉ឺនដុល្លា យកទៅលេងល្បែងអនឡាញចាញ់អស់  ហើយក៏ធ្លាប់ត្រូវបានប្តឹងនគរបាលប៉ុស្តិ៍ស្ពឺ(ក) ស្រុកបាភ្នំ ខេត្តព្រៃវែង យកទៅធ្វើកិច្ចសន្យាអប់រំចំនួន០២ដងទៀតផង។

 លុះមកដល់កំឡុងខែមករាឆ្នាំ២០២៣ វេលាម៉ោង១០យប់ កូនប្រសាររបស់គាត់ ក៏បានចាប់រំលោភគាត់រហូតបានសម្រេចម្តង ស្ថិតនៅក្នុងភូមិកាឡីខាងត្បូងឃុំស្ពឺ(ក ) ស្រុកបាភ្នំ ខេត្តព្រៃវែង តែដោយមានការអង្វរសុំពីកូនស្រីរបស់គាត់ និងការសារភាពរបស់កូនប្រសារប្រុស ថាសូមកែខ្លួនឈប់ប្រព្រឹត្តទៀតហើយ  ទើបស្ត្រីរងគ្រោះ អត់អោន មិនប្តឹងទៅសមត្ថកិច្ចនោះឡើយ ។ 

     ស្ត្រីរងគ្រោះបន្តទៀតថា÷ លើកទី០២នៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៥ វេលាម៉ោង០៣ទាប់ភ្លឺ កូនប្រសារប្រុស ក៏បានចាប់រំលោភស្ត្រីរងគ្រោះ ជាម្តាយក្មេកម្តងទៀត នៅចំណុចក្នុងបន្ទប់ជួលភូមិទួលក្រសាំង សង្កាត់រកាខ្ពស់  ក្រុងតាខ្មៅ ខេត្តកណ្តាល តែគាត់មិនបានប្រាប់កូនគាត់ស្រីគាត់អោយដឹងនោះឡើយ។ ហើយលើកទី០៣ នៅវេលាម៉ោង ២៣និង០០នាទីថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៥ កូនប្រសារប្រុស ក៏បានប៉ុនប៉ងចាប់រំលោភគាត់ម្តងទៀតតែមិនបានសម្រេច។  ទើបនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ដោយសារខឹងកូនប្រសារប្រុស (ជនសង្ស័យ) បានឈ្លោះប្រកែកជាមួយកូនស្រីរបស់គាត់និងស្ត្រីជាម្ដាយក្មេក សម្រេចចិត្តប្តឹងសមត្ថកិច្ចឲ្យចាត់ការតាមនីតិធីតែម្តង  ហើយស្ត្រីរងគ្រោះក៏បានចាកចេញតែម្នាក់ឯងពីបន្ទប់ជួលកើតហេតុ មករស់នៅឯសង្កាត់តាខ្មៅវិញ ។ 

     នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា÷ កាលពីលើកទី០១ កំឡុងឆ្នាំ២០២៣ ខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀន រួចបានព្រមព្រៀងរួមភេទជាមួយម្តាយក្មេករហូតបានសម្រេចម្តងប្រាកដមែន  ដោយមិនបានចាប់រំលោភនោះទេ  ចំនែកលើកទី០២ និងទី០៣ នៅចំណុចបន្ទប់ជួលភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់ម្តាយក្មេកនោះឡើយ។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី ។