2025-09-28 14:36
26

ថៃ៖  ចរិកខូចរបស់ថៃមិនអាចកែឡើយ តែងតែបៀបឈាមព្រួសដាក់កម្ពុជា ខណៈដែលបើកការបាញ់ប្រហារមុន ដោយប្រើកាំភ្លើងត្បាល់ និងកាំភ្លើងដៃបាញ់ជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជាកាលពីថ្ងៃទី២៧ កញ្ញានេះ តែកងទ័ពកម្ពុជារក្សាភាពអត់ធ្មត់មិនតបតឡើយ។ស្រាប់តែអ្នកនាំពាក្យកងទ័ពថៃស្រែកឡាំប៉ា ថាកម្ពុជារៀបគម្រោងដើម្បីទំលាក់កំហុសឱ្យថៃ ស្ថិតក្នុងក្រស៊ែរភ្នែករបស់ក្រុមអ្នកអង្កេតការអន្តរជាតិ ថាថៃពិតជាបំពានបទឈប់បាញ់ និងឈ្លានពានកម្ពុជាប្រាកដមែន។ 

ការសែតថៃThe Nation បានចេញផ្សាយនៅថ្ងៃទី២៨ កញ្ញាថា៖ លោក Winthai Suvaree អ្នកនាំពាក្យកងទ័ពថៃ និយាយថាកម្ពុជាបានកំណត់ពេលវេលានៃការវាយប្រហារជាមួយ នឹងដំណើរទស្សនកិច្ចរបស់អ្នកសង្កេតការណ៍អាស៊ាន នៅតំបន់អានសេះ និងធ្វើសន្និសីទសារព័ត៌មាន។

ការសែតថៃដ៏ដែលបានបន្តថាអ្នកនាំពាក្យកងទ័ពថៃ បានប្រកាសកាលពីថ្ងៃអាទិត្យនេះថា ពេលវេលានៃការបាញ់ប្រហារនៅច្រក Chong An Ma ក្នុងខេត្ត Ubon Ratchathani និងដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គឺមានភាពច្បាស់លាស់ពេកមិនមែនជាការចៃដន្យនោះទេ ដោយបង្ហាញថា កម្ពុជាបានរៀបចំផែនការទុកជាមុន នូវឧបទ្ទវហេតុនេះ ដើម្បីកំណត់ព្រំដែនប្រទេសថៃ។

ឧត្តមសេនីយ៍ Winthai Suvaree បាននិយាយថា ទាហានកម្ពុជាបានបាញ់ចូលទៅក្នុងទឹកដីថៃ ត្រង់ច្រក Chong An Ma ក្នុងស្រុក Nam Yuen ដោយធ្វើឱ្យទាហានថៃមានការសងសឹក។ កម្ពុជាប៉ុនប៉ងដោយចេតនាក្នុងការធ្វើឲ្យប្រទេសថៃស្ថិតក្នុងក្រសែភ្នែករបស់ក្រុមអ្នកសង្កេតការណ៍បណ្ដោះអាសន្នអាស៊ាន (IOT) ដែលគ្រោងនឹងទៅទស្សនាតំបន់នោះនៅថ្ងៃនោះ។

លោក Winthai Suvaree បានបន្តថា ការបាញ់ប្រហារនេះត្រូវបានកំណត់ពេលវេលាយ៉ាងប្រុងប្រយ័ត្ន ដើម្បីផ្គូផ្គងទាំងដំណើរទស្សនកិច្ចរបស់ក្រុមអ្នកអង្កេតការអន្តរជាតិ ( IOT ) និងសន្និសីទសារព័ត៌មានកម្ពុជា ដែលចង់បង្ហាញថាថៃថាជាអ្នកឈ្លានពានកម្ពុជា និងចោទកម្ពុជាមានចេតនាបាញ់ញុះញង់នៅទីតាំងរបស់ថៃ ដើម្បីថតវីដេអូដែលទាហានថៃបាញ់តបតវិញ ក្នុងគោលបំណងបំភ្លៃ និងអះអាងថាថៃបានរំលោភបទឈប់បាញ់។

លោក Winthai អំពាវនាវឱ្យ IOT ស៊ើបអង្កេតគ្រាប់មីន ដោយលោកចោទប្រកានទាំងងងើលថា កងទ័ពកម្ពុជាបានរំលោភលើបទឈប់បាញ់ម្តងហើយម្តងទៀត ដោយលួចឆ្លងព្រំដែន ដើម្បីដាក់គ្រាប់មីន ដែលធ្វើឲ្យទាហានថៃរងរបួស។ នេះពិតជាមិនខុសដូចពាក្យចាស់លោកពោលថា ខ្លួនជាពស់វែកហើយដើរស្រែកប្រាប់គេឯងថាត្រូវពស់ចឹងទៅវិញ ៕