2025-10-28 14:13
144

បាត់ដំបង៖   សំណង់ការ៉ាសសាំងសង់រំលោភចំណីផ្លូវរហូត១០ម៉ែត្រ  ស្ថិតនៅភូមិគោរការ ឃុំដូនបា ស្រុកគាសក្រឡ ខេត្តបាត់ដំបង អាជ្ញាធរចុះហាមឃាត់ឲ្យរុះរើចំនួន២ដង ហាក់គ្មានប្រសិទ្ធភាពទាល់តែសោះ ពេលចុះហាមឃាត់លើកទី០១ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដឹកនាំដោយលោក ច្រែង សុជាតិ  និងលោក ឆេង ស៊ីវុត្ថា អភិបាលរងស្រុកគាស់ក្រឡ សំណង់ការ៉ាស់សាំងខាងលើត្រឹមតែចាក់សរសរ២ និងឡើងគ្រោងដែកតែប៉ុណ្ដោះ តែក្រោយអាជ្ញាធរស្រុកចុះហាមឃាត់ និងបញ្ជារឲ្យរុះរើចេញ ស្រាប់តែបុគ្គលឈ្មោះ ឡៅ ពៅ ដែលជាម្ចាស់ការ៉ាសសាំងខាងលើនោះ ផ្គើនលើសដើមមិនស្ដាប់តាមការណែនាំរបស់ស្រុកនោះទេ បន្តលួចសាងសងប្រក់ដំបូល និងជញ្ជាំងស្ទើររួចរាល់១០០%ទៅវិញ គ្រាន់បែវាយផ្ដួលរំលំសរសរបង្គោលការ៉ាសសាំងចេញតែប៉ុណ្ណោះ  ដើម្បីជាល្បែងស្ពិនបន្លំភ្នែករបស់មហាជន ពីទ្រង់ទ្រាយការ៉ាសសាំងទៅជារោងលក់ដូរធម្មតាប្រែពីទ្រង់ទ្រាយធំទៅតូច។ 

ក្រោយសកម្មភាពផ្កើនបន្តសាងសង់ខាងលើនេះ អភិបាលរងស្រុកចុះហាមឃាត់ជាលើកទី២ ដោយបញ្ជារឲ្យឈប់បន្តសាងសង និងឲ្យរុះរើចេញជាលើកទី២ ប៉ុន្តែអ្វីដែលកាន់អស់សំណើចហួសពាក្យនិងវាចា ពេលដែលលឺថាម្ចាស់សារ៉ាសសាំងអត់មានលុយសំរាប់ជាងរុះរើនោះទេ ដោយសុំពេលអាជ្ញាធរស្រុក ដើម្បីរកលុយសិន ក្នុងការជួលជាងឲ្យធ្វើការរុះរើ ពេលនេះទើបដឹងថាម្ចាស់ការរ៉ាសសាំងមិនសូវមានលុយ។  ប៉ុន្តែរហូតមកដល់ពេលនេះ ការ៉ាស់សាំងសង់រំលោភចំណីផ្លូវខាងលើនៅតែឈរយ៉ាងរឹងមាំដ៏ដែល មិនមានការរុះរើរនោះឡើយ គ្រាន់តែរើជញ្ចាំងចេញបន្តិចតែប៉ុណ្ណោះ ចំនុចនេះកំពុងក្លាយជាចម្ងល់របស់មហាជន តើអំណាចរបស់ម្ចាស់ការ៉ាស់សាំងមានឥទ្ធិពលខ្លាំង ខ្នងក្រាស់ខ្សែធំប៉ុណ្ណាទៅ? ទើបអាជ្ញាធរស្រុកខ្លាចរអាមិនហ៊ានប៉ះ រឺមួយមកពីអភិបាលរងស្រុក លោក ឆេង ស៊ីវុត្ថា និងលោក ច្រែង សុជាតិ អនុវត្តច្បាប់ខ្សោយ រឺក៏អសមត្ថភាពឲ្យប្រាដក?   ពាក់ព័ន្ធករណីនេះលោក ឆេង ស៊ីវុត្ថា អភិបាលបាលរងស្រុកគាសក្រឡ នៅថ្ងៃទី២៨ តុលា ២០២៥ អង្គភាព MSJ TV បានទំនាក់ទំនងទៅលោកដើម្បីសុំការបំភ្លឺនៅវេលាម៉ោង០៩៖៥៨នាទីព្រឹក លោកឆ្លើយថា៖ រវល់ជាប់ប្រជុំ រួចចុចបិទទូរស័ព្ទ (ដាក់សំលេងចូល ) រហូតដល់វេលាម៉ោង១១៖២៣នាទីថ្ងៃដ៏ដែលនោះអង្គភាពបានព្យាយាមទំនាក់ទំនងទៅលោកជាថ្មីម្ដងទៀត ប៉ុន្តែមិនលើកទូរស័ព្ទនោះឡើយ ( ដាក់តេមិនលើកចូល )។ លោក ច្រែង សុជាតិ មិនអាចសុំការបំភ្លឺបាននោះទេ អង្គភាពយើងព្យាយាមទំនាក់ទំនងតាមទូរស័ព្ទចំនួន២លើកម៉ោង១០៖០២នាទីព្រឹក និងម៉ោង១១៖២៤នាទី នៅថ្ងៃទី២៨ តុលានេះព្រោះលោកមិនទទួលទូរស័ព្ទ(ដាក់តេមិនលើកចូល)។ 

សូមរំលឹកថាកាលពីថ្ងៃទី១៣ តុលាកន្លងទៅលោក ឆេង ស៊ីវុត្ថា បានប្រាប់អង្គភាព MSJ ថា៖  លោកបានចុះផ្អាកជាទី២បន្ទាប់ពីទទួលព័ត៌មាន បន្តលួចសាងសង ម្ចាស់សំណង់ យល់ព្រមបញ្ឃប់សាងសង់ទាំងស្រុង ដោយទុកសំណង់នេះត្រឹមប៉ុណ្ណឹងផ្អាកទាំងស្រុង មូលហេតុម្ចាស់ការរ៉ាស់សាំងមិនទាន់មានលុយជួលជាងឲ្យធ្វើការរុះរើនោះទេ ហើយម្ចាស់ការ៉ាស់សាំងទទួលស្គាល់ថាពិតជាបានរំលោភលើដីរបស់រដ្ឋពិតប្រាកដមែន។ លោកបានបញ្ជាក់ថាលោកមិនទុកសំណង់នេះដូចការស្នើសុំរបស់ម្ចាស់សំណង់នោះឡើយ ដោយសារតែម្ចាស់ការ៉ាសសាំងមិនទាន់មានលទ្ធភាពក្នុងការរុះរើស ព្រោះមិនមានលុយដើម្បីជួលជាងឲ្យរុះរើរឡើយ ហើយលោកមិនអាចទៅបង្ខំម្ចាស់ការ៉ាសសាំងឲ្យរុះរើសភ្លាមៗបាននោះទេ។ លោក ច្រែង សុជាតិ  បានឲ្យដឹងថា៖ សកម្មភាពសំណង់បានផ្អាកអស់ហើយ ប៉ុន្តែគ្រាន់តែអង្គភាពយើងចោទសួរថា តើនិងមានវិធានការច្បាប់បែបណានៅសកម្មភាពដែលមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលស្រុក?ស្រាប់តែលោក លោក ច្រែង សុជាតិ   អភិបាលរងស្រុករូបនេះចុចបិទទូរស័ព្ទយកតែម្ដង ប្រហែលជាចាក់ដោតពេក រកពាក្យឆ្លើយមិនរួចទេដឹងព្រោះជាចំនុចរសើប៕