2025-12-23 11:03
18

អាម៉េរិក៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ បានថ្លែងដាក់ចំៗដោយចាត់ទុក ប្រទេសថៃ គឺជាប្រទេសចាប់ផ្តើមជម្លោះព្រំដែនជាមួយកម្ពុជាជាថ្មី។ 

ការថ្លែងរបស់ លោក ដូណាល់ ត្រាំ ធ្វើឡើងក្នុងពិធីប្រកាសការផលិតនាវាចម្បាំងខ្នាតយក្សថ្មីជាមួយរដ្ឋមន្ត្រីក្រសួងសង្គ្រាម និងរដ្ឋមន្ត្រីកងទ័ពជើងទឹក។

ឆ្លើយសំណួររបស់ អ្នកសារព័ត៌មាន លោកត្រាំ បានថ្លែងថា “ថៃបានចាប់ផ្តើមបញ្ចេញរូបរាងសង្រ្គាមជាថ្មីម្តងទៀត ជាមួយប្រទេសកម្ពុជា ខ្ញុំបានប្រាប់ទៅកាន់រដ្ឋមន្រ្តីការបរទេស លោក ម៉ាកូ រូប៊ីអូ លោកកំពុងតែធ្វើយ៉ាងណាបញ្ចប់សង្រ្គាមមួយនេះ។ 

ត្រាំថា លោកបានបញ្ចប់សង្រ្គាម ចំនួន ០៨ ហើយសង្រ្គាមមួយនេះ ថៃ-កម្ពុជា គឺជានៅកណ្តាលគេ។ លោកថាពេលនេះរវាងប្រជាជនទាំងពីរមានការស្អប់ និងគុំគួនគ្នាជាខ្លាំង៕