2025-12-23 10:33
7

ថៃ៖ កាលពីថ្ងៃទី២២ ខែធ្នូ ២០២៥ ឧទ្ធម្ភាគចក្រកងទ័ពថៃ ប្រភេទ H.T. 212 មួយគ្រឿង បានធ្លាក់ឆេះនៅវាលយន្តហោះ សុរិន្ទភក្តី បណ្តាលឲ្យមានទាហាន ចំនួន ០៤ នាក់ រងរបួស។

តាមការផ្សាយរបស់ Amarin News បានឱ្យដឹងថា ហេតុការណ៍នេះ កើតឡើងនៅម៉ោង ជាង ០៥ល្ងាច កាលពីថ្ងៃចន្ទម្សិលមិញនេះ។ ឧទ្ធម្ភាគចក្រយោធានេះ បានជួបបញ្ហាបច្ចេកទេស ធ្វើឱ្យអ្នកបើកបរត្រូវបង្ខំចិត្តចុះចតជាបន្ទាន់។ 

ទោះជាយ៉ាងណា នៅពេលចុះចត ឧទ្ធម្ភាគចក្របានបាត់បង់ការគ្រប់គ្រង ហើយធ្លាក់ទៅបុកនឹងដី បង្កឲ្យមានអគ្គិភ័យតែម្តង៕