2026-05-03 12:40
24

មជ្ឈមណ្ឌលជួយសង្គ្រោះគ្រោះមហន្តរាយ Pom Phra Chul បានបង្ហោះថា នៅវេលាម៉ោង ១០ព្រឹក ថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២៦ មានករណីធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅក្បែរម្ដុំ Soi Bang Mek Khao លើផ្លូវ Sukhumvit ចាស់ ក្នុងឃុំ Thai Ban ស្រុក Mueang Samut Prakan ខេត្តខេត្ត Samut Prakan។

ក្នុងហេតុការណ៍ដ៏រន្ធត់នេះ បណ្តាលឱ្យមានមនុស្សជាច្រើននាក់រងរបួស ខណៈដែលអណ្តាតភ្លើងកំពុងរីករាលដាលយ៉ាងខ្លាំងពេញវាលស្មៅនៅកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានបឋមថា មានពលរដ្ឋថៃ រងរបួសជាច្រើននាក់ នៅក្នុងកន្លែងកើតហេតុ ប៉ុន្តែមិនទាន់អាចបញ្ជាក់អំពីចំនួន និងស្ថានភាពអ្នករងរបួសឱ្យបានច្បាស់លាស់នៅឡើយទេ។

ក្រុមជួយសង្គ្រោះដែលមានឧបករណ៍សង្គ្រោះបឋម និងរថយន្តសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីជួយនិងដឹកជញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យក្បែរនោះ៕
​សម្រួលអត្ថបទដោយ៖ ភួង​ រដ្ឋា