2023-09-13 08:11
246

សេចក្តីរាយការណ៍ពី ប្រជានេសាទនៅតំបន់បឹងទន្លេសាបនៃស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានប្របាប់ភ្នាក់ងារទូរទស្សន៍MSJTVយើងឲ្យដឹងថា រយៈពេលជាងពីខែមកហើយរដូវបិតនេសាទ ដែលជលបទល្មើសប្រើឧបករណ៍ខុសច្បាប់កើតឡើងយ៉ាងរីករាលដាល ហើយមិនទាន់ឃើញ លោក កែវ ធូ នាយសង្កាត់រដ្ឋបាលជលផលឆ្នុកទ្រូ លោកឈឹមបាន រងផ្នែករដ្ឋបាលជលផលស្រុកបរិបូរណ៍ ចាត់វិធានការទប់ស្កាត់នោះទេ។ ហេតុនេះហើយទើបបទល្មើសប្រើឧបករណ៍ប្រភេទរបាំងបណរ៉ាវ របាំងសាច់សារូក្រឡា 8លី ដាក់កាត់អូរព្រែកដែរមានប្រវែង ចាប់ពី៥០០ម៉ែតឡើងទៅ ដល់មួយពាន់ម៉ែតរបាំងសាច់សារូពណ៌ខៀវ ជាច្រើនកន្លៃង  ចំណុចអ្នកតាស្នែង ព្រែកតាពិច ព្រែកក្រពើតំបន់ក៏ដែលច្បាប់ហាមឃាត់ កោះក្រមុំ ជ្រួយឡែង ដែលគេស្គាល់ឈ្មោះអ្នករត់ការ ឈ្មោះរ៉ន រស់នៅជ្រោយឡែក ឃុំត្រពាំងចាន់ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង រត់កាលពីខេត្ត  គឺខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ។

កំពុងរីករាលដាលយ៉ាងអនាធិបតេយ្យដោយមន្ត្រីរដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកបរិបូរណ ធ្ធើជាមើលមិនឃើញទៅវិញប្រភពពីប្រជានេសាទក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងទៀតថា ការបង្ក្រាបរបស់មន្ត្រីរដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធនាពេលកន្លងមក គ្រាន់តែធ្វើឲ្យល្អមើលប៉ុណ្ណោះព្រោះក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំនៅតែអាចគេចផុតពីវិធានការផ្លូវច្បាប់យ៉ាងគឃ្លើន។ មានការរិះគន់ចំៗ ថា មន្ត្រីរដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបតែបទល្មើសតូចតាចដើម្បីបិទបាំងបទល្មើសទ្រង់ទ្រាយធំជាប្រភពចំណូលរបស់ពួកគេ លោក កែវ ធូ នាយសង្កាត់រដ្ឋបាលជលផលឆ្នុកទ្រូ លោកឈឹមបាន រងផ្នែករដ្ឋបាលជលផលស្រុកបរិបូរណ៍ សម្ងំទទួលផលប្រយោជន៍យ៉ាងសុខសាន្ត។ ក្នុងមួយថ្ងៃៗក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ប្រភេទរបាំងសាច់អួនក្រឡាញឹក ចាប់ត្រីតូចៗរាប់សិបតោនយ៉ាងអនាធិបតេយ្យ ដោយគ្មានមន្ត្រីរដ្ឋបាលជលផលឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយប្រភពបានបន្តទៀត បើគ្មានការឃុបឃិតបើកដៃពីសំណាក់ លោកលោក កែវ ធូ នាយសង្កាត់រដ្ឋបាលជលផលឆ្នុកទ្រូ លោកឈឹមបាន រងផ្នែករដ្ឋបាលជលផលស្រុកបរិបូរណ៍    នោះគឺគ្មានជនល្មើសណាអាចប្រើឧបករណ៍ខុសច្បាប់បំផ្លាញធនធានមច្ឆាជាតិក្នុងតំបន់បឹងទន្លេសាប នៃខេត្តកំពង់ឆ្នាំង បានឡើយ។ អាចនិយាយបានថា លោក លោក កែវ ធូ នាយសង្កាត់រដ្ឋបាលជលផលឆ្នុកទ្រូ លោកឈឹមបាន រងផ្នែករដ្ឋបាលជលផលស្រុកបរិបូរណ៍  ជាមេខ្លោងដ៏ធំនៅពីក្រោយបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងតំបន់បឹងទន្លេសាប នៃស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងក៏ដូចជាបណ្ដាស្រុកផ្សេងៗទៀត ៕ ប្រភពពីរប្រជាពលរដ្ឋ បានបង្ហើបឲ្យដឹងទៀតថា សព្វថ្ងៃនេះ  ក្រុមជនល្មើស នាំគ្នា សុំរុកកាប់មែកឈើ ដើម្បីយកដាក់សម្រាស់ អត់ឃើញមានជំនាញណាពាក់ព័ន្ធចុះបង្ក្រាបឡាយ ហាក់បីដូចមានការសែនព្រេងរួចអស់ហើយ មើលទៅ។

ពាក់ព័ន្ធករណីខាងលើនេះ
លោក កែវ ធូ នាយសង្កាត់រដ្ឋបាលជលផលឆ្នុកទ្រូ បានប្រាប់ភ្នាក់ងារទូរទស្សន៍MSJTVយើងតាមទូរស័ព្ទ កាលពីថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៣ ការងារនៅតែបង្ក្រាប ឲ្យតែបទល្មើសនេសា ។ 
លោកឈឹមបាន រងផ្នែករដ្ឋបាលជលផលស្រុកបរិបូរណ៍ ចាំទៅកំទេច។