2025-09-10 16:17
15

បាល់ទាត់៖ កម្ពុជា អស់ឳកាសត្រឹមនេះហើយ ក្រោយពីមិនអាចដណ្ដើមយកចំណាត់ថ្នាក់លេខ២ល្អបំផុត  ក្នុងពូល G ឡើងដល់ជុំចុងក្រោយ  ក្រោយចាញ់អ៉ីរ៉ាក់ ក្នុងលទ្ធផល០-០ នៃពានរង្វាន់យុវជនអាស៊ី AFC U23 Asian Cup ខណៈការប្រកួតបានបិទបញ្ចប់វគ្គជម្រុះក្នុងពូល កាលពី​​យប់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក

បេសសកម្មរបស់ U-23 កម្ពុជា ក្នុងវគ្គជម្រុះក្នុងពូល G ដើម្បីឡើងទៅជុំចុងក្រោយពានរង្វាន់ AFC Asian Cup  2026 បានបិទបញ្ចប់ហើយកាលពីយប់មិញនេះក្រោយក្រុមនិមួយៗរួមទាំងម្ចាស់ផ្ទះប្រកួតចប់សព្វគ្រប់ ។ ឆ្លងកាត់៣ប្រកួតដូចគ្នា ពូល​​ G នេះគឺលេខ១ បានលើក្រុមខ្លាំងអ៊ីរ៉ាក់ លេខ២ កម្ពុជា លេខ៣ អូម៉ង់ និងលេខ៤ ប៉ាគីស្ថាន។ កម្ពុជាធ្លាក់ត្រឹមវគ្គនេះហើយ! ។

ទោះបីកម្ពុជាអស់ឳកាសឡើងដល់ជុំចុងក្រោយ មែន តែU23កម្ពុជា បានបំបែកកំណត់ត្រាថ្មីមួយទៀត នោះគឺ៣ប្រកួតក្នុងវគ្គជម្រុះពូលG កម្ពុជា មិនបានរហូតគ្រាប់បាល់ទាល់តែសោះ។ គួរជម្រាបជូនថា ឆ្លងកាត់៣ប្រកួត កម្ពុជា រកបាន ៥ ពិន្ទុ ឈរលេខ២ តាមរយៈជ័យជម្នះ ១-០ លើ ប៉ាគីស្ថាន, ០-០ស្មើ ជាមួយអូម៉ង់, និងស្មើ-០ ជាមួយអ៉ីរ៉ាក់ ។

នេះគឺជាកំណត់ត្រាថ្មីមួយទៀតដែលកម្ពុជា មិនបានរបូតគ្រាប់បាល់សូម្បីតែមួយគ្រាប់ ហើយក៏មិនបានចាញ់សូម្បីតែមួយប្រកួត គឺមានតែឈ្នះ និងស្មើ ៕