
សាខា កក្រក ខេត្តកំពង់ធំ : នៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០៣ នេះ លោកស្រី ឡេង សុឃីម នាយិការងក្រុមប្រតិបត្តសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ រួមដំណើរដោយ មន្ត្រីក្រុមប្រតិបត្តិសាខា និងមន្ត្រីអនុសាខា អ្នកស្ម័គ្រចិត្ត កក្រក បានចុះធ្វើការអប់រំផ្សព្វផ្សាយ ស្តីពី វិធានការការពារគ្រោះទឹកជំនន់ និងអនាម័យទឹកស្អាត រួមជាមួយការការពារជំងឺគ្រុនឈាម ដល់ប្រជាពលរដ្ឋដែលរងប៉ះពាល់ដោយទឹកជំនន់ ក្នុងភូមិអន្លុងស្លែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំំពង់ធំ ដែលមានប្រជាពលរដ្ឋចូលរួមសរុប៩៩ នាក់ ស្រីចំនួន៨៤ នាក់ ។
ក្នុងពេលជាមួយនេះផងដែរការចុះអប់រំផ្សព្វផ្សាយនេះ លោកស្រីនាយិការង ក៍បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសកូនតូចសូមកុំលេងទឹកខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ ។
-សូមចូលរួមអនុវត្តន៍នូវវិធានការទាំង៣ ដំណាក់កាល មុនពេលគ្រោះមហន្តរាយ ក្នុងពេលគ្រោះមហន្តរាយ និងក្រោយពេលគ្រោះមហន្តរាយ
-សូមយកចិត្តទុកដាក់គិតគូរជាប្រចាំ ពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ដោយត្រូវចូលរួមរក្សាអនាម័យ " ហូបស្អាត ផឹកស្អាត រស់នៅស្អាត" អោយបានខ្ជាប់ខ្ជួន ក្នុងនេះ ត្រូវសម្រាកក្នុងមុងជាប្រចាំដើម្បីជៀសផុតពីជំងឺគ្រុនឈាម ។
