2023-09-30 02:09
341

ខេត្តបាត់ដំបង ៖ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៨ និង០០នាទី កាលពីថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២៣  ស្ថិតនៅចំណុចក្រុមទី០៨ ភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង  ។

( ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន តិចឬច្រេីនប៉ុន្តែគ្រឿងញៀនវាបានបំផ្លាញប្រព័ន្ធប្រាសាទរបស់អ្នករហូតដល់ថ្ងៃស្លាប់ បេីអ្នកមិនព្រមបញ្ឈប់វាទេនោះ)។
ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញនៃអធិការនគរបាលស្រុកម៉ោងឫស្សីឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
ជនសង្ស័យឈ្មោះ ថាំង ថាត់ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្រោយឃាត់ខ្លួនសមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងកូនថង់ប្លាស្ទិចពណ៌សថ្លាចំនួន ០១កូនថង់ ទម្ងន់ ០,៤៤ក្រាម ទាំងសំបក សង្ស័យមានសារធាតុញៀន។
បច្ចុប្បន្នជនសង្ស័យត្រូវឃាត់ខ្លួននិង កសាងសំណុំរឿងបញ្ជូនមកអនុវត្តតាមនីតិវិធីច្បាប់៕