2023-10-02 16:13
315

ខេត្ត​ព្រះសីហនុ​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ បានឱ្យដឹងនៅយប់ថ្ងៃទី៣០​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះថា​ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំ០២គ្រឿង និងរថយន្តតូច០១គ្រឿង​ និងម៉ូតូ០១គ្រឿង ទិសដៅបញ្ច្រាសគ្នា លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ(១៥០-១៥១)ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល បណ្ដាលឲ្យស្លាប់មនុស្សចំនួន ០២នាក់(ស្រី) ស្លាប់នៅនឹងកន្លែងកើតហេតុ​​។ 

របាយការណ៍ដដែល​បន្តថា​ ក្នុងហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​ខាងលេីនេះ​ រួមមាន​៖​

  ទី១/រថយន្តបង្ក ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ(ភ្នំពេញ 2H-0930) អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន។

  ទី២/ រថយន្តធំម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ប្រផេះ ពាក់ស្លាកលេខAT22 3-2009  អ្នកបើកបរពុំស្គាល់អត្តសញ្ញាណបានរត់គេចខ្លួន។

 ទី៣/រថយន្តធំ ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C-7073 បើកបរដោយឈ្មោះសាញ់ ស៊ីឡន ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ  អាសយដ្ឋានបច្ចុប្បន្នភូមិអន្ទុងក្រវៀន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (គ្មានរបួស)។

និងទី៤/ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ពាក់ស្លាក់លេខ ព្រះសីហនុ1F-9974 បើកបរដោយឈ្មោះ ឈិន សឿន ភេទស្រី អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរនិងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ សូ សាម៉ន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរអ្នកទាំងពីរមានទីលំនៅ.ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់  ខេត្តព្រះសីហនុស្លាប់ទាំង០២នាក់។

 កម្លាំងសមត្ថកិច្ច​នគរបាល​ជំនាញ​ បានបញ្ជាក់ថា​ មូលហេតុ អ្នកបើកបររថយន្តម៉ាក សាំយ៉ុង បើកបរមិនប្រកាន់ស្ដាំ បានចូលចំណែកផ្លូវនៃរថយន្តធំម៉ាក់ហ៊ីយ៉ាន់ដាយស្លាកលេខAT22. 3-2009 បុកចំពីចំហៀងខាងឆ្វេងពេញទំហឹង។​ ចំណែក​រថយន្តធំម៉ាកហ៊ីយ៉ាន់ដាយ​ ស្លាកលេខAT22. 3-2009 បានរេចង្កូតទៅបុករថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿងទៀត បណ្ដាលអោយអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរស្លាប់នឹងកន្លែងកើតហេតុ។

ក្រោយ​កេីត​ហេតុ​សាកសពជនរងគ្រោះទាំងពីរនាក់​ ត្រូវ​បាន​កម្លាំងជំនាញ​ចរាចរណ៍​ប្រគល់ទៅឱ្យបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។​ បច្ចុប្បន្ន រថយន្តធំ០២គ្រឿង​ ,រថយនតូច០១គ្រឿង​ និង​ម៉ូតូ០១គ្រឿង ត្រូវ​បាន​នគរបាល​ផ្នែកជំនាញ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីធ្វើការតាមនីតិវិធីបន្ត៕