2023-11-05 12:53
658

ភ្នំពេញ៖ ពិតជាអកតញ្ញូណាស់កូនស្រីបង្កើតលើកដៃចាក់សម្លាប់ឪពុក និងម្តាយរងរបួសធ្ងន់ ព្រោះខឹងហាមឃាត់មិនឲ្យចេញដើរលេងក្រៅផ្ទះ។ 
   ករណីអត្តកម្មកូនស្រីចាក់សម្លាប់ឪពុកខាងលើ កើតឡើងនៅវេលាម៉ោងប្រមាណ ៥និង៥០នាទីល្ងាច ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងបុរី ម៉ន ដានី គម្រោងទី១០ ផ្ទះលេខ B44 ផ្លូវលេខ៤ ភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។ 
   សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ  លៀង  ម៉េងលាភ ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរ  មន្រ្ដីរាជការ បច្ចុប្បន្នស្នាក់នៅ បុរី ម៉ន ដានី គម្រោងទី១០ ភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ជាឪពុកស្លាប់ និងឈ្មោះ ឈន មួយហេង ភេទស្រី អាយុ ៥៩ឆ្នាំ មុខរបប មេផ្ទះ ជាម្ដាយរបួសសម្រាក់មន្ទីពេទ្យតេជោ។ 
   នគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ លៀង ហែមវត្តី ហៅ ល័ក្ខ ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរនៅផ្ទះ បច្ចុប្បន្នស្នាក់ជាមួយឪពុកម្តាយ នៅ បុរី ម៉ន ដានី គម្រោងទី១០ ភូមិតាអិន សង្កាត់ ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួន។ 
   តាមសាក្សីបាននិយាយថា មុនកើតហេតុជនសង្ស័យជាកូនស្រីឈ្មោះ លៀង ហែមវត្តី ហៅល័ក្ខ បានទារចេញពីក្នុងផ្ទះដើម្បីដើរលេង ប៉ុន្តែត្រូវស្ត្រីជាម្ដាយឃាត់មិនឲចេញក្រៅ តែកូននៅតែទារចេញឪពុកឃើញក៏ជួយឃាត់ត្រូវកូនស្រីយកកាំបិតចាក់មកលើឪពុកជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ និងម្តាយរងរបួសធ្ងន់។ 
  បច្ចុប្បន្នកូនស្រីអកតញ្ញូត្រូវបានសមត្ថឃាត់ខ្លួនសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕