(កំពត)នាថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះលោក នាយករដ្ឋបាលសាលាខេត្តកំពតបានប្រាប់ឲ្យដឹងថាមានប្រជាពលរដ្ឋនិងអាជីវករបានមកដាក់តាំងពិពណ៌ផលិតផលបង្ហាញចំណាប់អារម្មណ៍។យ៉ាងសប្បាយរីករាយនៅក្នុងការមកចូលរួមពិធីប្រណាំងទូក ង នៅខេត្តកំពត នឹងចាប់ផ្ដើមធ្វើនៅថ្ងែទី១០ និង១១ ខែវិច្ឆិកា ឆ្នាំ២០២៣នៅពេលខាងមុខនេះ ប៉ុន្តែស្តង់ពិព័រណ៍ផលិតផលផ្សេងៗបានដាក់បង្ហាញ និងលក់ជូនប្រជាពលរដ្ឋ និងទេសចរពីរថ្ងៃហើយ ។
ក្រុមអាជីវករបានកោតសរសើរ និងបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ក្នុងការមកចូលរួមក្នុងពិធីនេះ ព្រោះពួគគាត់ពេញចិត្តចំពោះការរៀបចំអាជ្ញាធរខេត្ត ថាធ្វើបានល្អ ហើយទាក់ទាញកាន់តែខ្លាំងពី១ឆ្នាំ ទៅ១ឆ្នាំ។
ក្រុមអាវីវករចូលរួមពិព័រណ៍ផលិតផលដើម្បីអបអរសាទរពិធីប្រណាំងទូកង នៅខេត្តកំពត មកពីតាមបណ្តារាជធានីខេត្ត បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ឲ្យតែមានកម្មវិធីពិព័រណ៍ផលិតផលនៅខេត្តកំពត ពួកគាត់តែងតែមកចូលរួមមិនដែលខាន់នោះទេ ដោយសារ ទី១.ការរៀបចំសណ្តាប់ធ្នាប់ សាធារណៈ សន្តិសុខ សុវត្ថិភាព អនាម័យបរិស្ថានល្អ, ទី២.ពលរដ្ឋនិងភ្ញៀវទេសចរជាតិ និងអន្តរជាតិមកដើរកម្សាន្តច្រើន ធ្វើឲ្យពួកគាត់លក់ផលិតដាច់បានច្រើនដែរ និងទី៣ បានមកទស្សនាកម្សាន្ត និងមើលឃើញការអភិវឌ្ឍន៍ថ្មីៗប្លែកៗរបស់ខេត្តកំពតផង និងពួកគាត់រំពឹងថា ពិធីប្រណាំងទូក ង នៅខេត្តកំពតឆ្នាំនេះ និងមានអ្នកចូលរួមទស្សនាច្រើនជាងឆ្នាំមុនៗ ។
លោក ឃុត ឧសភា នាយករដ្ឋបាលបាលសាលាខេត្តកំពត បានប្រាប់ឲ្យដឹងថាបើគិតមកដល់ថ្ងៃទី ៤ ខែវិច្ឆិកានេះ រដ្ឋបាលខេត្តបានត្រៀមលក្ខណៈរួចរាល់អស់ហើយ តាំងពីការងារកែលម្អសោភ័ណភាព ការងាររៀចចំសន្តិសុខសណ្តាប់ធ្នាប់ និងកម្មវិធីកម្សាន្តសប្បាយផ្សេងៗ រង់ចាំតែពេលវេលាមកដល់ប៉ុណ្ណោះ។
ជាក់ស្តែង មកដល់ពេលនេះ ការពិព័រណ៍ផលិតផល១២៥ស្តង់ បានចាប់ផ្តើមដាក់តាំងបង្ហាញ និងលក់ជាបណ្តើរៗ ហើយពេលយប់ក៏មានការប្រគុំតន្ត្រីសម្រាប់ផ្តល់ជូនភាពសប្បាយរីករាយជូនដល់ពលរដ្ឋ និងភ្ញៀវទេសចរ ពីថ្ងៃទី ២ រហូតដល់ថ្ងៃចប់ពីធីប្រណាំងទូកងផងដែរ។(សឹង រ៉ាត់)