2023-11-23 15:17
468

ក្រចេះ៖ រឿងរ៉ាវដែលកំពុងល្បីល្បាញកក្រើកលើបណ្តាញទំនាក់ទំនងសង្គមេបស់លោកមេប៉ុស្តិ៍រដ្ឋបាលនគរបាលបាលឃុំស្រែចារចុះទៅសួរនាំ និងរកច្បាប់អនុញ្ញាត និងបិតការសម្តែងសិល្បៈក្នុងពិធីបុណ្យកឋិនទានមួយ នៅស្នួល ពេលនេះក្រុមប្រឹក្សាវិន័យ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានកោះហៅលោកមេប៉ុស្តិ៍ដើម្បីសាកសួរបំភ្លឺ និងបើកការស្រាវជ្រាវ ស៊ើបអង្កេតហើយ។ 

តាមប្រភព័ត៌មាន នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ៣០២៣ នេះ បានឲ្យដឹងថា ស្នងការនគរបាលខេត្តក្រចេះ បានកោះហៅលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចា មកស្នងការនគរបាលខេត្ត ដើម្បីឆ្លើយបំភ្លឺ ក្នុងករណីដែលលោកចុះទៅហាមឃាត់ និងបញ្ឈប់ការសម្ដែង របស់ក្រុមអ្នកលេងសិល្បៈល្ខោនបាសាក់ ក្នុងពិធីបុណ្យកឋិនមួយ នៅវត្តអូរលុង ស្ថិតក្នុងភូមិអូរលុង ឃុំស្រែថា ស្រុកស្នួល ខេត្តក្រចេះ។ 
តាមប្រភពបានឲ្យដឹងថា ក្រោយមានការបង្ហោះចែកចាយនូវវីដេអូរសកម្មភាពលោកមេប៉ុស្តិ៍ស្រែចារ ចុះទៅហាមឃាត់ និងសួរថកច្បាប់ទម្លាប់នោះ បច្ចុប្បន្ននេះ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ កំពុងប្រមូលព័ត៌មានបន្ថែម និងធ្វេីការសាកសួរក្នុងករណីរកឃេីញមានកំហុសក្នុងការអនុវត្តតូនាទីភារកិច្ច ស្នងការដ្ឋាននគរបាលខេត្តក្រចេះ នឹងអនុវត្តតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ។ 

សូមជម្រាបថា ក្រុមសិល្បៈល្ខោនបាសាក់ ត្រូវបានព្រះសង្ឃ និងគណៈកម្មការវត្តអូរលុង ជួលមកសម្លែងរយៈពេល ៣យប់ ក្នុងពិធីបុណ្យកឋិនទាន និងបានសម្តែងជួនប្រជាពលរដ្ឋមើលកម្សាន្ត ២យប់កន្លងមកហើយ ប៉ុន្តែនៅយប់ថ្ងៃទី៣ស្រាប់តែលោកមេប៉ុស្តិ៍ស្រែថា ចុះទៅហាមឃាត់ និងបិទក្រុមល្ខោនបាសាក់មិនឲ្យសម្តែងពាក់កណ្តាលទីតែម្តង ធ្វើឲ្យក្រុមល្ខោន និងមហាប្រជាពលរដ្ឋនាំគ្នារិះគន់លោមេប៉ុស្តិ៍យ៉ាងខ្លាំង និងផ្អើលដល់ព្រះសង្ឃ ព្រមទាំងគណៈកម្មការវត្តផងដែរ។ 

តាមការបញ្ជាក់ព័ត៌មានចុងក្រោយនេះ បានឲ្យដឹងថា លោកមេប៉ុស្តិ៍នគរបាលស្រែចារ ត្រូវបានក្រុមប្រេក្សាវិន័យហៅសួរ និងផ្អាកការងារបណ្តោះអាសន្នរងចាំចាំណាត់ការសារជាថ្មី៕