ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដឹកនាំដោយលោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ពាក់ព័ន្ធករណីធ្វេីឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ នៅចំណុចក្រោយអាគារទី៧ ផ្លូវបេតុង(ផ្លូវ២១១) សង្កាត់វាលវង់ ខណ្ឌ៧មករា។
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះផេង ប៊ុនម៉ាច ហៅវីត ភេទប្រុស ជនជាតិខ្មែរ មុខរបរកង់បីឥណ្ឌា មានទីលំនៅផ្ទះជួល ផ្លូវ២១១ សង្កាត់វាលវង់ (មានសារធាតុញៀន)។
២-ឈ្មោះសុខ ណុច ភេទប្រុស មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខឆ២ បន្ទប់លេខ៩ ផ្លូវ២១១ សង្កាត់វាលវង់ (មមានសារធាតុញៀន)។ចំណែកបក្ខពួកសេសសល់សមត្ថកិច្ចកំពុងបន្តស្វែងរកចាប់ខ្លួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕