2023-12-01 12:12
260

នៅរសៀលថ្ងៃពុធ២រោច ខែកត្តិកឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ កម្ពុជាខេត្តបាត់ដំបង បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី ពៅ ថាវុធ ស្នងការរងផែនការងារធនធានមនុស្សនិងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជាតំណាងដោយមានការចូលរួមពី លោកនាយនាយនាយរងការិយាល័យ លោកអធិការ អធិការរង និងមន្រ្តីនគរបាលនៃអធិការដ្ឋាននគរបា លស្រុកសង្កែ ចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោកវរសេនីយ៍ត្រី ស សាមុន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ព្រៀង នៃ អធិការដ្ឋាននគរបាលស្រុកសង្កែ និងជាសមាជិក សមាគមមិត្តនគរបាលជាតិកម្ពុជាដែលលោកបានទទួលមរណភាពកាលពីថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០២៣ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងជន្មាយុ ៥១ឆ្នាំហេីយពេលនេះសពកំពុងតម្កល់ធ្វេីបុណ្យតាមប្រពៃណីនៅភូមិ រាំងកេសី ឃុំ រាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ។

ជាមួយគ្នានោះដែរលោកបាននាំយកនូវថវិកាស មាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦,០០០,០០០ រៀល (ប្រាំមួយលានរៀល) និងថវិកាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោស្នងការចំនួន១,០០០,០០០រៀល(មួយលានរៀល)ប្រគល់ ជូនគ្រួសារសព ដើម្បីចាត់ចែង ធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

ថ្នាក់ដឹកនាំស្នងការក៏ដូចជាថ្នាក់ដឹកនាំសមាគមមិត្តនគបាលជាតិកម្ពុជារួមទាំងកងកម្លាំងនគរបាលទាំងអស់ និងជាសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមចូលរួមរំ លែកទុក្ខយ៉ាង ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារសព៕