2023-12-01 14:46
415

ភ្នំពេញ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា មន្ត្រីជំនាញ បានចុះស្ទាក់ចាប់រថយន្ត១គ្រឿង ម៉ាកHYUNDIA ជាប្រភេទរថយន្តដឹកទំនិញចំណុះ ១.៥តោន ស្លាកលេខភ្នំពេញ3E-0042 ពណ៌ស ដឹកសត្វទារស់ចំនួន២៥០០ ក្បាល។

ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលេីនេះ បានធ្វេីឡេីងនៅវេលាម៉ោង ២០និង ០២នាទីយប់ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចបានឃាត់នៅលើផ្លូវជាតិលេខ៦ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខាងមុខបុរីឌឹផ្លរ៉ា(The flora)។

រថយន្តខាងលើនេះបានដឹកសត្វទារស់មកពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះមកលក់ចែកចាយក្នុងរាជធានីភ្នំពេញ (តាមការឆ្លើយបញ្ជាក់ដោពីម្ចាស់ដឹកទា) ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

គួរបញ្ជាក់ថា ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕