ខេត្តកំពង់ឆ្នាំង៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នឹងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បានបន្តចុះល្បាតត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្តរបស់ខ្លួន។
ប្រភពដដែលបន្តថា ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះ ការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះនឹងជាតិពុល បានសហការជាមួយការិយាល័យចរាចរណ៍ និងកងកម្លាំងតាមបណ្ដាអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៨ និងក្រុមចម្រុះខេត្ត បានចុះល្បាតត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នឹងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្នអោយបានល្អ ប្រសើរ។
ជាក់ស្ដែងសកម្មភាពបទល្មើសចរាចរណ៍ផ្លូវគោក បានអប់រំមនុស្សធ្វើដំណើរក្នុងស្ថានភាពស្រវឹង(មានជាតិអាកុល) គ្មានពាក់មួកសុវត្ថិភាព គ្មានកញ្ចក់មើលក្រោយ គ្មានខ្សែក្រវ៉ាត់ គ្មានផ្លាកលេខ កុំឱ្យប្រើប្រាស់ស៊ីម៉ាំងកែច្ឆៃ ផ្ទុកលើសទម្ងន់ ប្រើប្រាស់រថយន្តខុសលក្ខណៈបច្ចេកទេស(តទ្រុង) នឹង អប់រំក្មេងៗដើរលេងពេលយប់មួយចំនួន៕