ខេត្តរតនគិរី៖ ក្រុមប្រជាពលរដ្ឋបានឱ្យដឹងថា លោក អាន អង្គារ៉ា មេគយច្រកទ្វាអន្តរជាតិអូរយ៉ាដាវ បានលួចបើកឱ្យមានប្រភេទគោរយន្តកែឆ្នៃជាច្រើនគ្រឿង ដឹកបារីរត់ពន្ធឆ្លងដែនទៅលក់ឱ្យប្រទេសវៀតណាម ដោយខុសច្បាប់។
ករណីដឹកជញ្ជូនបារីឆ្លងដែនតាមច្រករបៀងចំណុចប៉ុស្តិ៍នគរបាលការពារព្រំដែនគោកភ្នំក្រហម ខាងលើនេះ ប្រជាពលរដ្ឋបានគាត់សម្គាល់ឃើញថា មានគោរយន្តកែឆ្នៃជាច្រើនគ្រឿងបានលួចដឹកជញ្ជូនបារីរត់ពន្ធឆ្លងដែនទៅប្រទេសវៀតណាមទាំងយប់ទាំងថ្ងៃ ដោយគេពុំឃើញមានមន្ត្រីជំនាញពាក់ព័ន្ធចុះទៅធ្វើការទប់ស្កាត់ឡើយ។
ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា ការដឹកជញ្ជូនបារីឆ្លងដែនតាមរយៈគោរយន្តកែឆ្នៃទាំងនេះ ចាប់ពីដើមខែតុលា ឆ្នាំ២០២៣ រហូតដល់ដើមខែមករា ឆ្នាំ២០២៤នេះ ត្រូវបានគេឃើញមានសកម្មភាពដឹកជញ្ជូនទិនិញគេចពន្ធតាមរយៈគោរយន្តកែឆ្នៃទាំងនេះយ៉ាងក្តៅគគុក តែពាក់ព័ន្ធមន្ត្រីជំនាញវិញ បែជារក្សាភាពស្ងៀមស្តាត ហាក់ដូចជាបានស្គាល់ចិត្តថ្លឹមគ្នាអស់ទៅហើយ។
ពាក់ព័ន្ធករណីទំនិញគេចពន្ធនៅតាមច្រករបៀងភ្នំក្រហមទាំងនេះ ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ BNN និង ស្លាបប៉ាកកាទឹកខ្មៅ www.slabpakkatikhmav.com បានធ្វើការទំនាក់ទំនងរាយការជូនលោក អាន អង្គារ៉ា ប្រធានគយប្រចាំច្រកទ្វាទ្វេភាគ្គីអន្តរជាតិអូរយ៉ាដាវ ដើម្បីសុំការជួយអន្តរាគម៌មានវិធានការទប់ស្កាតបទល្មើសឆ្លងដែនខុសច្បាប់ទាំងនេះ ក្រុមការងារយើងខ្ញុំ បានតេទូរស័ព្ទទៅលោកចូលជាច្រើនសារតែពុំមានអ្នកលើកទទួល។
ករណីគោរយន្តយន្តកែឆ្នៃដឹកទំនិញគេចពន្ធប្រភេទ(បារី)ឬទំនិញផ្សេងទៀត ដែលគេចពន្ធឆ្លងដែនតាមចំការកៅស៊ូវៀតណាម74 ឆ្លងចូលទៅលក់ឲ្យវៀតណាម ដោយខុសច្បាប់នោះ លោក ម៉ឹង ស៊ីនាថ នាយករងរដ្ឋបាលសាលាខេត្ត និងជាអ្នកនាំពាក្យឱ្យរដ្ឋបាលខេត្តរតនគិរី លោកបានបញ្ជាក់ឱ្យដឹងថា ករណីបារីដឹកតាមគោរយន្តឆ្នៃចុះទៅវៀតណាម តាមច្រករបៀង ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៦០១ ភ្នំក្រហមនេះ ជាប្រភេទទំនិញដោះដូរទិញលក់ឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយទៀត ដោយខុសច្បាប់។
លោកថា ប្រភេទមុខទំនិញអ្វីក៍ដោយអោយតែមានច្បាប់ត្រឹមត្រូវ ប្រភេទទំនិញទាំងនោះនឹងធ្វើការដឹកជញ្ជូនតាមច្រកទ្វាព្រំដែននេះហើយ ច្រកទ្វាព្រំដែនអន្តរជាតិអូរយ៉ាដាវនេះ គឺជាច្រកទ្វាទ្វេភាគ្គីស្របច្បាប់របស់រដ្ឋ នឹងមានមន្ត្រីជំនាញពាក់ព័ន្ធឈរចាំត្រួតពិនិត្យទៅលើមុខទំនិញគ្រប់ប្រភេទ។
យ៉ាងណាក៍ដោយ ពាក់ព័ន្ធទំនិញគេចពន្ធផ្សេងៗដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនយ៉ាងក្តៅគគុកដូចជាគោរយន្តកែឆ្នៃដឹកបារីឆ្លងដែនយ៉ាងសកម្មនេះជាដើម ប្រជាពលរដ្ឋស្នើរសុំដល់ឯកឧត្តម យ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី សូមឯកឧត្តមមេត្តាជួយមានចំណាត់ការទប់ស្កាត់នឹងបង្ក្រាបផងទាន!៕
ក្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូនបារីគេចពន្ធឆ្លងដែនតាមប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ ៦០១ «ភ្នំក្រហម» ដូចទឹកបាក់ទំនប់ដោយសារមន្ត្រីពាក់ព័ន្ធគ្រប់គ្រងតំបន់នោះបើកភ្លើងខៀវ
រតនគិរី៖ យោងតាមសេចក្តីរាយការណ៍ ពីខេត្តរតនគិរី បានឲ្យដឹងថា សព្វថ្ងៃនេះមានសកម្មភាពគោយន្តកែច្នៃកំពុងដឹកជញ្ជូនទំនិញអត់បង់ពន្ធជូនរដ្ឋ ជាពិសេស បារីឆ្លងដែនដោយខុសច្បាប់ចូលទៅទឹកដីប្រទេសវៀតណាម តាមច្រករបៀង ចំណុចប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ ៦០១ «ភ្នំក្រហម» យ៉ាងគគ្រឹកគ្រេង ប៉ុន្តែមន្ត្រីពាក់ព័ន្ធឈរជើងក្នុងតំបន់នោះ ហាក់ព្រងើយកន្តើយមិនទប់ស្កាត់ ឬបង្ក្រាបឡើយ។
សេចក្តីរាយការណ៍បានឱ្យដឹងបន្ថែមទៀតថាៈ សកម្មភាពរថយន្តកែច្នៃការដឹកជញ្ជូនបារី យកទៅលក់នៅប្រទេសវៀតណាម ដោយឆ្លងកាត់ច្រករបៀងប៉ុស្តិ៍នគរបាល ការពារព្រំដែនគោកលេខ ៦០១ «ភ្នំក្រហម» នេះចាប់កក្រើកក្នុងអំឡុងខែតុលា ចុងឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្ន។
ចំពោះសកម្មភាពដឹកជញ្ជូនបារី ចូលទៅវៀតណាមដោយមិនបានឆ្លងកាត់ការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ព្រមទាំងមិនបានបង់ពន្ធចូលរដ្ឋ អាចមានការឃុបឃិតពីក្រុមមន្ត្រីការិយាល័យគយ និងរដ្ឋាករ ប្រចាំច្រកទ្វាអន្តរជាតិអូរយ៉ាដាវ ដែលមានលោក អាន អង្គារ៉ា មេគយលួចបើកឱ្យក្រុមឈ្មួញរកស៊ីល្មើសច្បាប់រត់ពន្ធបារីឆ្លងដែនទៅលក់ឱ្យប្រទេសវៀតណាមតែម្តង។
ប្រភពច្បាស់ការណ៍ បានបង្ហើយថា សកម្មភាពរថយន្តច្នៃ និងគោយន្តកន្ត្រៃកំពុងធធ្វើសកម្មភាពដឹកជញ្ជូនបារីចេញពីក្រុងបានលុង ខេត្តរតនគិរី តាមកំណាត់ផ្លូវជាតិលេខ 78A ឆ្ពោះទៅតាមទឹកដីច្រកទ្វាអូរយ៉ាដាវ ចូលក្រុមហ៊ុនកៅស៊ូ (៧៤) របស់ក្រុមហ៊ុនវៀតណាម ឆ្លងកាត់ប៉ុស្តិ៍នគរបាលការពារព្រំដែនលេខ ៦០១ «ភ្នំក្រហម» ដែលជាច្រករបៀងមួយដែលមន្ត្រីឈរជើងក្នុងតំបន់នោះលួចបើកដោយខុសច្បាប់ ដើម្បីឲ្យមានលំហូរទំនិញខុសច្បាប់ចេញ-ចូលទៅវិញទៅមក តាមស្ពានដែកនៅក្បែរច្រករបៀងអូរថ្ម។
តាមប្រភពបានបញ្ជាក់ថាៈ កន្លងមកក្រុមហ៊ុនកៅស៊ូវៀតណាម (៧៤) ធ្លាប់មានឃ្លាំងដ៏ធំសម្រាប់ស្តុកបារី ត្រៀមដឹកជញ្ជូនឆ្លងទៅលក់នៅប្រទេសវៀតណាម ដោយខុសច្បាប់។
លោក អាន អង្គារ៉ា ប្រធានគយប្រចាំច្រកទ្វាទ្វេភាគីអូរយ៉ាដាវ មិនអាចភ្ជាប់ទំនាក់ទំនង ដើម្បីសុំការបំភ្លឺបានទេ ព្រោះក្រុមការងារហៅទូរសព្ទចូលជាច្រើនសារតែពុំមានទទួល។
លោក ម៉ឹង ស៊ីនាថ នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យឱ្យសាលាខេត្តរតនគិរី លោកបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថាៈ «ករណីបារីដឹកតាមគោរយន្តឆ្នៃចុះទៅវៀតណាម តាមច្រករបៀង ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ ៦០១ ភ្នំក្រហម ជាប្រភេទទំនិញដោះដូរទិញលក់ឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយទៀត ដោយខុសច្បាប់»។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថាៈ «ចំពោះប្រភេទមុខទំនិញអ្វីក៍ដោយឲ្យតែមានច្បាប់ត្រឹមត្រូវនឹងធ្វើការដឹកជញ្ជូនឆ្លងកាត់តាមច្រកទ្វាព្រំដែនអូរយ៉ាដាវ គឺជាច្រកទ្វាទ្វេភាគីស្របច្បាប់ និងមានមន្ត្រីជំនាញពាក់ព័ន្ធឈរចាំត្រួតពិនិត្យទៅលើមុខទំនិញគ្រប់ប្រភេទ»។
គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតបារី ម៉ាក 555 និង JET មានលោកស្រី ង៉ូវ ម៉ុក ជានាយិកាក្រុមហ៊ុន ហុង អ៊ិនធើណេសសិនណល ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ កន្លងទៅ ពាក់ព័ន្ធការផលិតវេចខ្ចប់ ចែកចាយបារី ម៉ាក JET និង បារី 555 ក្លែងក្លាយ៕