(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានបញ្ជាឲ្យពង្រឹងភារកិច្ចអាទិភាពបន្ទាន់មួយចំនួន ដើម្បីបង្ការទប់ស្កាត់បទល្មើសវប្បធម៌ ទោះឆ្នាំមុនបទល្មើសមានការថយចុះក៏ដោយ។
ក្នុងឱកាសអញ្ជើញបិទ សន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់ក្រសួង លោកជំទាវរដ្ឋមន្ត្រី បានថ្លែងថា ដើម្បីបង្ការទប់ស្កាត់បទល្មើស អង្គភាពជំនាញពាក់ព័ន្ធ ជាពិសេសអាជ្ញាធរជាតិទាំង៣ អគ្គនាយកដ្ឋានបេតិកភណ្ឌ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ និងគ្រប់មន្ទីររាជធានី-ខេត្ត ត្រូវបន្តពង្រឹងភារកិច្ចអាទិភាពបន្ទាន់មួយចំនួន ដូចជា៖* បន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវសកម្មភាព ទាំងឡាយដែលបំផ្លាញ ឬធ្វើឱ្យខូចទ្រង់ទ្រាយដើម ឬដែលមានផលប៉ះពាល់ដោយប្រយោល មកលើបេតិកភណ្ឌ ដែលអាចជាបុរាណដ្ឋាន (ប្រាសាទ ទួលបុរាណ ត្រពាំងបុរាណ) ឬវត្តអារាម ដែលមានអាយុកាលយូរមកហើយ និងដែលមានតម្លៃពិតប្រាកដត្រូវអភិរក្ស ព្រមទាំងសំណង់បេតិកភណ្ឌក្រុងនានាដែលមាននៅតាមបណ្តារាជធានី- ខេត្ត។* វិធានការផ្ទាល់នៅនឹងទីតាំងបេតិកភណ្ឌ គឺជាមធ្យោបាយចាំបាច់ក្នុងការការពារ ជាអាទិ៍ ការកំណត់ និយាមការតំបន់ត្រូវការពារ ការបោះបង្គោលព្រំ ការលើកស្លាកសញ្ញា ដើម្បីឱ្យសាធារណជនជ្រាប ថាជាបុរាណដ្ឋាន និងការចុះបញ្ជីប្លង់កម្មសិទ្ធិរដ្ឋ គឺសុទ្ធតែជាភារកិច្ចបន្ទាន់ដែលត្រូវអនុវត្ត។ គ្រប់អង្គភាពពាក់ព័ន្ធ ត្រូវរៀបចំឯកសារឱ្យបានគ្រប់ជ្រុងជ្រោយ និងដោះស្រាយនូវផលប៉ះពាល់នានា ជាយថាហេតុ ដោយរួមសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការចេញ បណ្ណកម្មសិទ្ធិជូនរដ្ឋ។ ដោយឡែក សម្រាប់រមណីយដ្ឋាន ដែលមានវិសាលភាពធំដូចជា ភ្នំជីសូរ ប្រាសាទភ្នំដា និងបេតិកភណ្ឌដែលបានដាក់ក្នុងបញ្ជីបម្រុងសម្រាប់ការបន្តចុះបញ្ជីជា បេតិកភណ្ឌពិភពលោក អង្គភាពពាក់ព័ន្ធត្រូវប្រឹងប្រែងរៀបចំឯកសារគតិយុត្តកំណត់តំបន់ការពារ ដែលអាចជាអនុក្រឹត្យ ឬព្រះរាជក្រឹត្យឱ្យបានរួសរាន់។ ក្នុងរយៈពេលវែង និងទៅតាមលទ្ធភាពដែលមាន ការរៀបចំឱ្យមានព្រឹត្តិការណ៍ជាសិល្បៈ ការតាំង ពិព័រណ៍ ឬសកម្មភាពទស្សនកិច្ចសិក្សា ឬសកម្មភាពផ្សេងៗទៀត នៅតាមបុរាណដ្ឋានសំខាន់ៗ នៅតាមបណ្តាខេត្ត ក៏ជាសកម្មភាពមានតម្លៃសម្រាប់រំលឹក និងជំរុញលើកទឹកចិត្តប្រជាជនក្នុងតំបន់ឱ្យចូលរួមការពារបុរាណដ្ឋានទាំងនោះផងដែរ។
ទីតាំងប្រវត្តិសាស្ត្រ និងជាទីកន្លែងគោរពបូជារបស់ប្រជាពលរដ្ឋនិងជនជាតិដើមភាគតិច ក៏កំពុងទទួលរងនូវផលប៉ះពាល់ផងដែរ ដូច្នេះគ្រប់មន្ទីរពាក់ព័ន្ធត្រូវបន្តសហការឱ្យបានល្អនិងជាប់ជាប្រចាំជាមួយអាជ្ញាធរដែនដី ដើម្បីចូលរួមការពារ ជាពិសេសត្រូវសហការជាមួយសហគមន៍ជន ជាតិដើមភាគតិចផ្ទាល់ ជាមួយអាជ្ញាធរដែនដី និងជាមួយវិស័យឯកជន ដើម្បីបង្កើតឱ្យបាននូវ មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ដូចករណីជោគជ័យនៅខេត្តរតនគិរីជាដើ