ក្រចេះ៖ សកម្មភាពដឹកជញ្ជូនបទល្មើសអុសព្រៃ និងធ្យូង ចេញតាមច្រកព្រំដែរទ្វារទ្វេភាគី «ជាយឃ្លាំង» ហៅ ជ្រោះជ្រៅ កំពុងកើតមានយ៉ាងអនាធិបតេយ្យយកទៅលក់នៅប្រទេសវៀតណាម ដោយគ្មានច្បាប់អនុញ្ញាត ប៉ុន្តែសមត្ថកិច្ចដែលឈរជើងគោលដៅនោះមិនបង្ក្រាបសោះឡើយ ដោយបើកភ្លើងឱ្យមានចរាចរបទល្មើសឆ្លងដែនយ៉ាងរំភើយ។
បទល្មើសដឹកជញ្ជូនអុសព្រៃ និងធ្យូងឆ្លងដែនដោយខុសច្បាប់ តាច្រកទ្វេភាគីជាយឃ្លាំងនេះ នៅក្នុងភូមិសាស្ត្រឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
ជាក់ស្ដែងនៅថ្ងៃទី០១ និងទី០២ ខែកុម្ភះ ឆ្នាំ២០២៤ នេះ សង្កេតឃើញមានសកម្មភាពរថយន្តដឹកជញ្ជូនអុសព្រៃឆ្លងទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រំដែរទ្វារទ្វេភាគីជាយឃ្លាំង ហៅជ្រោះជ្រៅ នាពេលយប់យ៉ាងគគ្រឹកគគ្រេងសម្រុកយកទៅលក់នៅប្រទេសវៀតណាម ដោយមិនមានការហាមឃាត់ ទប់ស្កាត់ ឬបង្ក្រាបពីសំណាក់ក្រុមមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទេ ប្រចាំការនៅច្រកជាយឃ្លាំងឡើយ។
កាលពីអំឡង់ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ធ្លាប់បានព្រមានមន្ត្រីឱវ៉ាតរបស់លោកដែលពាក់ព័ន្ធបទល្មើសដឹកជញ្ជូនឆ្លងដែនទៅលក់នៅប្រទេសវៀតណាមនេះដែរ ប៉ុន្តែហាក់គ្មានប្រសិទ្ធភាពក្នុងការអនុវត្តសោះឡើយ។
គួរបញ្ជាក់បន្ថែមថា នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ ចេញនូវទិសស្លោកជាត្រីវិស័យក្នុងការអនុវត្តតួនាទី ភារកិច្ច នាពេលកន្លងមក គឺ “ចំពោះ ប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប”។
សូមជម្រាបថា លោក អៀម សុខលីម បច្ចុប្បន្ននគរបាលការពារព្រំដែនប្រចាំច្រកទ្វារទ្វេភាគី «ជាយឃ្លាំង» មិនមានវិធានការទប់ស្កាត់នោះទេ បែរជាមានបើកដៃ បើកបារ៉ាស់ច្រកទ្វារព្រំដែនឱ្យក្រុមមេឈ្មួញចាស់វស្សាដឹកបទល្មើសឆ្លងដែនយ៉ាងរលូន សង្ស័យមានការបែកចែកោលប្រយោជន៍ឱ្យគ្នា។
ទាក់ទងនឹងរឿងនេះដែរ ក្រុមការងារបានទំនាក់ទំនងទៅលោក អៀម សុខលីម នាយនគរបាលការពារព្រំដែនច្រកទ្វារទ្វេភាគីជាយឃ្លាំង ដើម្បីសាកសួរព័ត៌មាន និងការចោទប្រកាន់បាននោះទេ៕