កាលពីចុងសប្ដាហ៍កន្លមកនេះ ប្រតិភូគោលនយោបាយក្រសួងការពារជាតិ បាននាំយកថវិកាគោលនយោបាយ របស់ក្រសួង សម្រាប់រៀបចំពិធីបុណ្យទក្ខិណានុប្បទាន ជាង ៦០ លាន រៀល ទៅប្រគល់ជូនក្រុមគ្រួសារសពថ្នាក់ឧត្តមសេនីយ៍ ត្រី អ៊ុន រដ្ឋា និង គ្រួសារសពឧត្តមសេនីយ៍ត្រី សំ សារុន អតីតនាយទាហាន បញ្ជាការដ្ឋានអង្គរក្ស ដែលការប្រគល់ថវិកានេះ បានធ្វើឡើងនៅបញ្ជាការដ្ឋានអង្គរក្សស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពីឧត្តមសេនីយ៍ឯក រឿង វុទ្ធី មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស និង នាយទាហានជំនាញគោលនយោបាយ ជាច្រើនរូបទៀតផងដែរ ។
ក្នុងនាម ថ្នាក់ដឹកនាំការពារជាតិ លោកឧត្តមសេនីយ៍ឯក សៅ សារឿនបានលើកឡើងថា ចំពោះប្រាក់ឧបត្ថម្ភសម្រាប់ពិធីបុណ្យនេះគឺផ្ដើមចេញពីការគិតគូខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចពិជ័យសេនា ទៀ បាញ់ ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចនៅតែបន្តយកចិត្តទុកដាក់និងដោះស្រាយ ចំពោះសុខទុក្ខកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ដើម្បីជាការលើកទឹកចិត្ត ដល់ ក្រុមគ្រួសារ ដែលធ្លាប់មានគុណបំណាច់យ៉ាងធំធេងចំពោះ ជាតិ មាតុភូមិ រហូតប្រទេសទទួលបាននូវសុខសន្តិភាព។
ចំពោះក្រុមគ្រួសារឧត្តមសេនីយ៍ត្រី អ៊ុន រដ្ឋា និងឧត្តមសេនីយ៍ត្រី សំ សារុន បើទោះបីក្នុងថ្ងៃធ្វើបុណ្យ ទក្ខណានុប្បទានពុំទាន់ទទួលបានថវិកាទាន់ពេលវេលាក៏ដោយប៉ុន្តែសម្រាប់ថវិកាសម្រាប់រៀបចំពិធីបុណ្យនេះ ប្រមុខរាជរដ្ឋាភិបាល បានបន្តដោះស្រាយរបបគោលនយោបាយ ទៅតាមដំណាក់កាលនីមួយៗជា បន្ដបន្ទាប់ផងដែរ ។