2024-02-29 04:02
70

ស្រុកជលគិរី៖ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បាននាំយកអង្ករចំនួន ៧៥គីឡូក្រាម ស័ង្កសី៥០សន្លឹក ស៊ីម៉ង់ត៍០៥បេ ទឹកត្រី០២យួរ ទឹកស៊ីអ៉ីវ០២យួរ ត្រីខ០២យួរ មី០២កេះ   មុង០២ រួមនឹងថវិកាចំនួន៤៥ម៉ឺន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋដែលត្រូវភ្លើងឆេះផ្ទះអស់ទាំងស្រុង ទំហំ ៥x៧ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ម្ចាស់ផ្ទះឈ្មោះផន ផាន ជាប្ដីអាយុ ៤១ឆ្នាំ ប្រពន្ធឈ្មោះផាន ហាវ អាយុ ៤២ឆ្នាំ នៅភូមិជំពា ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។  

មានប្រសាសន៍សំណេះសំណាល នាពេលនេះ លោក មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយជាទីបំផុតរបស់ សម្តេចធិបតី និងលោកជំទាវ ចំពោះគ្រួសាររងគ្រោះដែលបាត់បង់ផ្ទះសម្បែងអស់ទាំងស្រុងត្រឹមមួយប៉ព្រិចភ្នែក ។ ឯកឧត្តម មេបញ្ជាការ បានណែនាំដល់ក្រុមគ្រួសារម្ចាស់ផ្ទះរងគ្រោះទៅថ្ងៃខាងមុខត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះភ្លើងផ្សែង ដូចពាក្យចាស់ពោលថា ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ ។

មុននឹងបញ្ចប់ លោក មេបញ្ជាការ បានណែនាំដល់អាជ្ញាធរភូមិឃុំឲ្យជួយសាងសង់ផ្ទះជូនគ្រួសាររងគ្រោះឡើងវិញ ឲ្យបានសមរម្យ នឹងបានឆាប់រហ័សផងដែរ ។