2024-02-29 07:02
107

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២០:០០នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក  បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយ(ប្រើដង្កាប់គាស់ទ្វារផ្ទះម្ចាស់ចាក់សោរទុកចោលលួចដែកដៃទ្វារនិងដែកអ៉ីណុកក្បាលរ៉ូមីនេទឹក) ប្រព្រឹត្តនៅចំណុចផ្ទះលេខ០១ ផ្លូវលេខ៣៣១ កែងផ្លូវលេខ៥៧៦ ក្រុមទី១០ ភូមិ២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២០:០០នាទី ។
  ជនសង្ស័យមានឈ្មោះ ចាន់ ម៉ៅ ហៅ ម៉ៅ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ (មានសារធាតុញៀន) ។
    វត្ថុតាងចាប់យករួមមាន៖
-ដង្កាប់ដងជ័រពណ៌លឿងលាយខ្មៅចំនួន០១ , ទួឡឺវុីសចំនួន០១, សោរមាត់លេខ១២មួយ , សោរមាត់លេខ១៣មួយ , សោរមាត់លេខ១៥មួយ, សោរមាត់លេខ២២មួយ, សោរមាត់លេខ១០មួយ, សោរមាត់លេខ១៩មួយ និងសាក់កាដូសម្រាប់ច្រកសម្ភារៈខាងលើមួយ (ជារបស់ជនសង្ស័យផ្ទាល់ខ្លួនសម្រាប់ធ្វើសកម្មភាពលួចគាស់) , ដែកដៃទ្វារចំនួន០២ , ដែកអ៉ីណុកក្បាលរ៉ូមីនេទឹកចំនួន០៦(ជារបស់ជនរងគ្រោះដែលជនសង្ស័យខាងលើគាស់យក) ។

    ជនរងគ្រោះឈ្មោះ សុខហេង ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីចូលនិវត្តន៍ ស្នាក់នៅផ្ទះលេខ៨៣ ផ្លូវលេខ៥៩២ ក្រុមទី១២ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

     បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី ៕