2024-03-01 04:03
59

ភ្នំពេញ៖ យុវតីជាកម្មការិនីរោងចក្រកាត់ាដេរម្នាក់ មានជម្លោះជាមួយសង្សារបានសម្រេចចិត្តចង.កធ្វើអត្តឃាតសម្លាប់ខ្លួនមិនបានសម្រេច ព្រោះដាច់កន្សែងចង.កធ្លាក់មកលើដីកម្ពស់ប្រមាណ២ម៉ែត្រ បណ្តាលឱ្យរបួស ត្រូវបានអ្នករើងអេតចាយប្រទះឃើញហៅអ្នកជិតខាងដឹកតាមកង់បីយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យ។

ករណីនារីកម្មការិនីរោងចក្រប៉ុនប៉ងចង.កសម្លាប់ខ្លួនមិនបានសម្រេចនេះ កើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៤ ស្ថិតនៅផ្ទះជួល ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមប្រភព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ព្រួច ប៉ុនធី ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរ កម្មរិនីរោងចក្រ ស្នាក់នភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានយកកន្សែងពោះគោចងនឹងបង្កាន់ដៃជណ្តើរផ្ទះជួលទម្លាក់ខ្លួនមកក្រោម ប៉ុន្តែមិនបានសម្រេចដោយសារដាច់កន្សែងធ្លាក់កម្ពស់២ម៉ែត្រមកលើដី ហើយត្រូវបានអ្នកដើររើសអេតចាយប្រទះឃើញដេកនៅលើដីក៏បានហៅអ្នកជិតខាងឱ្យជួយ និងបង្កភាពភ្ញាក់ផ្អើលតែម្តង។

តាមការបញ្ជាក់ពីសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះមានទំនាស់ពាក្យសម្តីជាមួយសង្សារហើយនាងមិនបានទៅធ្វើការងារទេ ដោយសំងំនៅក្នុងបន្ទប់ម្នាក់ឯង លុះស្ងាត់ក៏ធ្វើសកម្មភាពចង.កសម្លាប់ខ្លួនហើយចៃដន្នជីវិតថ្លៃមិនស្លាប់ដោយដាច់កន្សែងធ្លាក់មកដីរបួសមធ្យមប៉ុណ្ណោះ ត្រូវបានអ្នកជិតខាង និងសាច់ញាតិជួយសង្គ្រោះយកទៅកាន់មន្ទីរពេទ្យភ្លាមៗ។

បច្ចុប្បន្ននារីរងគ្រោះកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យក្រោមការមើលថែពីសំណាក់បងប្អូនសាច់ញាតិរបស់នាង៕