
ការចុះបង្ក្រាបទីតាំងល្បែងស៊ីសងអត់ច្បាប់ នៅអតីតកាស៊ីណូ «Paradise Island» ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤។
ក្នុងប្រតិបត្តិការបង្ក្រាបនេះ ក្រោមការដឹកនាំបញ្ជាកម្លាំងនគរបាលដោយផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដោយចូលរួមជាមួយគណៈបញ្ជាការឯកភាពខេត្តដឹកនាំដោយ លោក គួច ចំរើន អភិបាលខេត្ត ដែលជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ និងមានការសម្របសម្រួលនិតិវិធីដោយតំណាងអយ្យការអមសាសាដំបូងខេត្តព្រះសីហនុផងដែរ។
បច្ចុប្បន្នអ្នកពាក់ព័ន្ធក្នុងករណីល្បែងស៊ីខុសច្បាប់ នៅអតីតកាស៊ីណូ «Paradise Island» ត្រូវបានសមត្ថកិច្ចនាំយកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរតាមនិតិវិធី៕