នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ នាវាទេសចរណ៍ខ្នាតយក្យ ១គ្រឿង ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន ៨៨៥នាក់ ធ្វើដំណើរចេញពីប្រទេសវៀត ណាម ចូលមកចតនៅ ប្រទេសកម្ពុជាជាលើកទី៤ ។
បើយោងតាមមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែរស្វ័យតខេត្តព្រះសីហនុបានឲ្យដឹងថា នាវាខាងលើនេះ មានឈ្មោះ Sea Bourn Encore ដែលមាននាវិកចម្រុះជាតិសាសន៍ចំនួន(៤៦សញ្ជាតិ)ស្មើនិង ៤២២នាក់ (ស្រី១០០) និងមានផ្ទុកភ្ញៀវទេសចរចំនួន៤៦៣នាក់ ស្រី២៣៥ ។
នាវាទេសចរណ៍មួយគ្រឿងនេះនឹងចាកចេញពីខេត្តព្រះសីហនុ នៅវេលាម៉ោង០៨យប់ ថ្ងៃទី១១ ខែមីនានេះ ដើម្បីបន្តឆ្ពោះទៅចតនៅប្រទេសថៃ។
បើតាមរបាយការណ៍បានឱ្យដឹងថានាវាទេសចរណ៍ខ្នាតធំ ១គ្រឿងនេះ ក៏ធ្លាប់ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ លើកទី១ កាលពីព្រឹកថ្ងៃទី១១ ខែមករា លើកទី២ នៅថ្ងៃទី០៩ ខែកុម្ភៈ និងលើកទី៣ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយកាលណោះមានផ្ទុកភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ និងនាវិកប្រមាណជិត១ពាន់នាក់ផងដែរ៕