ភ្នំពេញៈ នៅទីស្តីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ លោកស្រីវេជ្ជបណ្ឌិត ហាធី ហុងងូយាន តំណាងធនាគារពិភពលោក និងក្រុមការងារ ស្តីពីការធានាបាននូវការចូលរួមភាពជាដៃគូក្នុងក្របខណ្ឌវិស័យសុខាភិបាល រវាងរដ្ឋ និងឯកជន។
នៅក្នុងឪកាសនោះឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះតំណាងធនាគារពិភពលោកនិងក្រុមការងារ និងបានលើកឡើងអំពីសារៈសំខាន់ ក្នុងការអនុវត្តរួមគ្នាភាពជាដៃគូវិស័យឯកជន ក្នុងការចូលរួមផ្តល់សេវាសុខាភិ បាលជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយសុខាភិបាល ដោយតម្រូវឲ្យមានការរៀបចំបង្កើតយន្តការ និងផែនការសកម្មភាពក្នុងការអនុវត្តដោយអនុលោមតាមច្បាប់ភាពជាដៃគូរវាងរដ្ឋ និងឯកជន។
នៅក្នុងកិច្ចប្រជុំខាងលើនេះដែរក៏បានពិភាក្សាអំពីការកំណត់គោលដៅនៃតំបន់អនុវត្តកិច្ចសហប្រតិបត្តិការ លទ្ធភាពក្នុងការចូលរួមផ្ដល់ជំនួយបច្ចេកទេស ពីធនាគារពិភពលោក និងគ្រឹះស្ថានហិរញ្ញប្បទានសកល ដើម្បីជំរុញរបៀបវារៈនៃការចូលរួមរបស់វិស័យឯកជន តាមរយៈវិធីសាស្រ្តដែលបានស្នើឡើងតាមរយៈផែនការសកម្មភាពរួមមានទី១ការវិភាគដំណាក់កាលទី ១ លើទិន្នន័យជាប់ទាក់ទងសកម្មភាពវិស័យឯកជនក្នុងវិស័យសុខាភិ បាល ទី២ការអភិវឌ្ឍក្របខណ្ឌយុទ្ធសាស្ត្រវិស័យឯកជនសម្រាប់ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជានិងទី៣ ដំណើរការសកម្មភាពដែលអាចចាប់ផ្តើមអនុវត្តសកម្មភាពសំខាន់ៗ ដើម្បីពង្រឹងអភិបាលកិច្ច និងបង្កើនសមត្ថភាពវិស័យឯកជន និងត្រៀមរៀបចំសម្រាប់បេសកកម្មនៅខែឧសភា ឆ្នាំ ២០២៤ សម្រាប់កិច្ចការពិនិត្យវឌ្ឍនភាពនៃផែនការការរងារបន្ត។
ជាការឆ្លើយតបលោកស្រីវេជ្ជបណ្ឌិត តំណាងធនាគារពិភពលោក ក៏បានថ្លែងនូវអំណរគុណ និងទទួលយកប្រសាសន៍របស់ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី ដើម្បីពិចារណាគិតគូពីលទ្ធភាពនៃការផែនការអនុវត្ត ក្នុងភាពជាដៃគូក្នុងក្របខណ្ឌវិស័យសុខាភិបាល រវាងរដ្ឋ និងឯកជន ដើម្បីធានាបានការផ្ដល់សេវាក្នុងមូលដ្ឋានសុខាភិបាល កាន់តែមានប្រសិទ្ធភាពខ្ពស់។
ជាចុងបញ្ចប់នៃកិច្ចពិភាក្សា ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណ លោកស្រីវេជ្ជបណ្ឌិត តំណាងធនាគារពិភពលោក និងស្នើសុំឱ្យចូលរួមសហការជាមួយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។