2024-03-28 03:03
39

បាត់ដំបងៈ  មានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បានធ្វើការបាញ់រះអស់ជិត១០គ្រាប់ ចូលផ្ទះប្រជាពលរដ្ឋមួយគ្រួសារ ទាំងកណ្តាល់យប់អាធ្រាត្រ លុះព្រឹកឡើងទើបដឹង ដែលពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ។

បើតាមប្រភពព័ត៌មានបឋមពីក្រុមគ្រួសារម្ចាស់ផ្ទះ បានបញ្ជាក់ឲ្យដឹងថាករណីបាញ់បោះខាងលើនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ០១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង              ខណៈដែលម្ចាស់ផ្ទះកំពុងដេកលង់លក់នៅក្នុងដំណេកលុះព្រឹកឡើងទើបមានការភ្ញាក់ផ្អើលតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថាម្ចាស់ផ្ទះដែលរងការបាញ់ប្រហារខាងលើនេះមានឈ្មោះ កែវ ឌាំង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ទូរស័ព្ទ និងលក់គ្រឿងអគ្គិសនី ក្នុងនោះសមត្ថកិច្ចបានរកឃើញស្នាកស្នាមធ្លុះធ្លាយទ្វារខាងមុខផ្ទះចំនួន០៦កន្លែងនិងរកឃើញក្បាលគ្រាប់ចំនួន០៦គ្រាប់ ផងដែរ យ៉ាងណានោះហេតុការណ៍នេះមិនបង្កឲ្យមានមនុស្សរងរបួសនោះទេ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងដុតដៃដុតជើង ធ្វើការស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។