2024-03-28 05:03
41

ជាមួយគ្នានោះផងដែរលោកបានបញ្ជាក់ថា មុននិងលោកចាត់ឱ្យលោកសុទ្ធ សុជាតិ ចៅសង្កាត់រងទី១ដឹកនាំកម្លាំងចុះរុះរើសំយ៉ាបនិងរបងដែលសាងសង់លើផ្លូវឌឿងហែមចោលនោះ លោកបានចេញសេចក្តីជូនដំដឹងម្តងរួចមកហើយដោយទុករយះពេល៧ថ្ងៃតែម្ចាស់ទីតាំងមិនព្រមរុះរើចេញទើបលោកចាត់ឱ្យលោកចៅសង្កាត់រងទី១ដឹកនាំកម្លាំងចុះរុះរេីតែម្តង។ 

ក្នុងលិខិតជូនដំណឹងបានសរសេរថា ៖  សេចក្តីជូនដំណឹង ស្តីពីការរុះរើសំយ៉ាប និងធ្វើរបង លើផ្លូវខឿងហែម យោង៖ មតិណែនាំរបស់លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ ផ្លូវខឿងហែមតាមបូរី និងដើម្បីកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ និងរក្សាផ្លូវខឿងហែមទុកសម្រាប់បង្ការក្នុងគ្រាមានគ្រោះអាសន្ន ។ រដ្ឋបាលសង្កាត់ចោមចៅទី៣ មានកិត្តិយសសូមជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា៖ ដោយពិនិត្យឃើញថា ប្រជាពលរដ្ឋមួយចំនួន ក្នុងបូរី សុភមង្គល ស្ថិតនៅភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ បានដាក់តាំងសម្ភារៈ សាងសង់រោង តសំយ៉ាប និងធ្វើរបងបាំងជិត រំលោភយកផ្លូវខឿងហែម ដែលជាផ្លូវសម្រាប់បង្ការពេលមានគ្រោះអាសន្ន យកមកធ្វើ ជាកម្មសិទ្ធិរៀងៗខ្លួន នេះគឺជាផលលំបាកនៅពេលដែលមានលូស្ទះឬ មានករណីអគ្គីភ័យ គឺមិនអាចចូល ទៅស្តារប្រព័ន្ធលូ ឬពន្លត់អគ្គីភ័យបានឡើយ។

ដូចនេះ រដ្ឋបាលសង្កាត់ចោមចៅទី៣ សូមអោយប្រជាពលរដ្ឋដែល មានការពាក់ព័ន្ធខាងលើ មេត្តា ធ្វើការរុះរើ ចេញក្នុងរយៈពេល ០៧ថ្ងៃ ដោយខ្លួនឯងជាកំណត់ គិតពីថ្ងៃជូនដំណឹងនេះតទៅដើម្បីរក្សាទុកផ្លូវ ខឿងហែមនេះប្រើប្រាស់ជាផ្លូវរួម។ ករណីដល់ពេលកំណត់រុះរើហើយ បងប្អូនមិនបានរុះរើទេនោះ អាជ្ញាធរ ភូមិ/សង្កាត់ នឹងចុះអនុវត្តផ្ទាល់ ធ្វើការរុះរើ ដកហូត សំភារៈរបស់បងប្អូន ហើយមិនទទួលខុសត្រូវចំពោះ ការបាត់បង់ឬខូចខាតនោះឡើយ ។

ក្រោយពីបានទទួលសេចក្តីជូនដំណឹងនេះហើយ អាជ្ញាធរសង្កាត់ មានជំនឿជឿជាក់ទៅ លើស្មារតី យកចិត្ត ទុកដាក់និងសហការណ៍ចូលរួមជាមួយបងប្អូនដើម្បីអោយការអនុវត្តនូវ សេចក្តីជូនដំណឹងទទួលបាន ជោគជ័យ និងធានា សន្តិសុខសណ្តាប់ធ្នាប់សំរាប់យើងទាំងអស់គ្នានាពេលខាងមុខ។

ក្រោយពីការរុះរេីរួចស្រាប់តែមានព័ត៌មានមួយបានផ្សាយថា មហាជនមានការហួសចិត្តយ៉ាងខ្លាំងចំពោះចៅសង្កាត់ចោមចៅទី៣ ធ្វើការតាមអារម្មណ៍ក្រោធខឹងរបស់ខ្លួន បានកាត់របងផ្ទះប្រជាពលរដ្ឋដោយខ្វះការពិចារណាលើភាពត្រឹមត្រូវ  និងប្រជាពលរដ្ឋស្មើសុំអភិបាលរាជធានីភ្នំពេញ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយពិនិត្យនីតិសម្បទា និងសម្បទានវិជ្ជាជីវៈ លោកចៅសង្កាត់ចោមចៅ៣ វ៉ា សាវឿន និងលោកផ្កាយ៣ ប៊ុន ធី ពាក់ព័ន្ធប្រើហិង្សាលើអចលនទ្រព្យមានម្ចាស់កម្មសិទ្ធិស្របច្បាប់។ ចំពោះការចុះផ្សាយខាងលេីលោក វ៉ា សាវឿន ចូលច្រានចោលទាំងស្រុង ព្រោះការដែលលោក ចុះរុះរេីនេះដោយសារតែមានប្រជាពលរដ្ឋជាច្រេីនគ្រួសារដែលរស់នៅខាងក្រោយមកប្តឹងសុំឱ្យលោកជួយអន្តរាគមន៍ដេីម្បីមានផ្លូវចេញចូលតែប៉ុណ្ណោះ។