2024-03-29 04:03
200

(បាត់ដំបង)ៈភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះ បណ្តាលប៉ះពាល់ខូចខាតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ១១ខ្នង ស្លាកគណបក្សចំនួន០៨ និងងាប់សត្វគោ០២ក្បាល ហេតុការណ៍នេះបានកើឡើងកាលពីវេលាម៉ោង ១៦និង១០នាទី ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ នៅក្នុងឃុំចំនួន០៤រួមមាន!,ឃុំព្រៃតូច ,ឃុំគារ ,ឃុំកកោះ ,និងឃុំព្រៃស្វាយ ក្នុងស្រុកមោងឫស្សី នៃខេត្តបាត់ដំបង។

យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចបានអោយដឹងថា នៅក្នុងហេតុការណ៍ភ្លៀង លាយឡំជាមួយខ្យល់កន្ត្រាក់ ខាងលើក្នុងនោះទី១ឃុំព្រៃតូច របើកដំបូលចំនួន៥ខ្នងនិងរលំផ្លាកគណបក្សប្រជាជន០៥ផ្ទាំង -ទី២ ឃុំគារ របើកដំបូលចំនួន០៥ខ្នង ងាប់សត្វគោ០២ក្បាល និងរលំផ្លាកគណបក្សប្រជាជន០១ផ្លាក,ទី៣ ឃុំកកោះ រលំឃ្លាំងដាក់អីវ៉ាន់០១ខ្នង ទំហំ៣៥ម៉ែត្រ×៧០ម៉ែត្រ ,និងទី៤ ឃុំព្រៃស្វាយ រលំផ្លាកគណបក្សប្រជាជន            កម្ពុជា០២ផ្លាក  តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕