ភ្នំពេញ៖ ជនល្មើសដៃដល់ជាឃាតករធ្វើសកម្មភាពបាញ់ប្រហារ ចំនួន ០៣គ្រាប់ លើបុរសម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ ស្ថិតលើផ្លូវជាតិលេខ៣ រួមបើករថយន្តគេចខ្លួនបាត់ស្រមោលនោះ សមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋានគនរបាលជាតិ បានប្រើប្រាស់ជំនាញស្រាវជ្រាវដោយប្រើរយៈពេលត្រឹមតែ១៨ម៉ោងប៉ុណ្ណោះឈានដល់កំណត់បានកន្លែងលាក់ខ្លួន និងឃាត់ខ្លួនតែម្តង។
មុខសញ្ញាជនសង្ស័យជាឃាតករ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌ ចាប់ខ្លួននៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១១និង៣០នាទី ត្រង់ចំណុច ផ្លូវឧកញ៉ា ឌួង ងៀប កែងផ្លូងវែងស្រេង ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងទទួលដឹកនាំនាយកដ្ឋាន និងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
សូមជម្រាបថា នៅវេលាម៉ោង ១៩និង៣៥នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ មានករណីឃាតកម្មបាញ់សម្លាប់ មួយករណីកើតឡើង ត្រង់នៅលើដងផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ (៥៧-៥៨) ស្ថិតនៅក្នុង ភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បើកបររថយន្ត ម៉ាកកូរ៉េ ពណ៌ ស (ប្រហែលមួយតោនកន្លះ) ស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុខាងលើ បានបើកវ៉ាជែងមកកាក់ឈប់រថយន្តមួយគ្រឿង តូរីស ពណ៌ស្លេ ពាក់ផ្លាកលេខ ភ្នំពេញ 2K-8528 បើកបរដោយជនរងគ្រោះឈ្មោះ ឡេង កាក់ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិតាំងក្រសាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឲ្យឈប់រួចធ្វើសកម្មភាពទាញកាំភ្លើងខ្លីបាញ់មកលើជនរងគ្រោះត្រូវ ចំនួន ០៣គ្រាប់ បណ្តាលឲ្យដួលសន្លប់នៅកន្លែងកើតហេតុតែម្តង។
ក្រោយធ្វើសកម្មភាពបាញ់លើជនរងគ្រោះជនសង្ស័យបានបើករថយន្តគេចខ្លួនបាត់ទៅទិសខាងជើង។ ជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលខេត្តតាកែវ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ដើម្បីជួយសង្គ្រោះអាយុជីវិត។ ចំពោះវត្ថុតាងសម្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វាវ ស្រុកសំរោង ខេត្តតាកែវ យកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល។
ប្រតិបត្តិបង្ក្រាបជនសង្ស័យខាងលើ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកែវ និងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងប្រើរយ:ពេល១៨ម៉ោង រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ឌីត និមល អាយុ ៣៥ឆ្នាំ ភេទប្រុស មុខរបរ អាជីវករ បោះដុំប៊ីចេង នៅចំណុច ផ្លូវឧកញ៉ា ឌួង ងៀប កែងផ្លូងវែងស្រេង ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបានព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕