2024-04-04 07:04
42

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន រួមជាមួយសារធាតុញៀន ចំនួន៧កញ្ចប់ កាលពីយប់ថ្ងៃទី៣ ខែ មេសា ឆ្នាំ២០២៤ នៅចំណុចក្រុមទី៤ ភូមិ ទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានអោយដឹងថា ជនសង្ស័យទាំង២នាក់ម្នាក់ឈ្មោះ ទូច សុភ័ណ្ឌ អាយុ៤២ឆ្នាំ មានទីលំនៅក្រុម៤ ភូមិទួលសំពៅ សង្កាត់ ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងម្នាក់ទៀតឈ្មោះ ទូច ណារាជ អាយុ៣១ឆ្នាំ មានទីលំនៅក្រុម៤ ភូមិទួលសំពៅ សងា្កត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បន្តថា ៖ សម្ភារដកហូតរួមមាន ៖ ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៧កញ្ចប់, ម៉ូតូ០១គ្រឿងម៉ាកគុបជ្រុងពណ៌ខៀវ ពាក់ស្លាកលេខភំ្នពេញ1F-9166, ទូរស័ព្ទ០១គ្រឿងម៉ាកViVO, ថង់សម្រាប់វេចខ្ចប់មួយចំនួន។ 

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕