2024-04-05 12:04
35

ខេត្តបាត់ដំបង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះបានកើតឡើងនៅវេលាម៉ោង ៩និង២០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

រថយន្តធុនធំមួយគ្រឿងសង្ស័យតៃកុងងងុយដេកមួយភាំងបានរេចង្កូតធ្លាក់ផ្លូវបណ្តាលអោយក្រឡាប់ចូលប្រឡាយ តែសំណាងល្អមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្ស។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តធុនធំពណ៌សដឹកទូកុងតឺន័មួយគ្រឿង ពាក់ផ្លាកលេខខាងមុខ ភ្នំពេញ 3B-2085 និងខាងក្រោយ ភ្នំពេញ 4A-6297 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើដោយសារតៃកុងងងុយដេកមួយភាំងក៏បានរេចង្កូតធ្លាក់ផ្លូវបណ្តាលអោយក្រឡាប់ចូលក្មុងប្រឡាយ តែសំណាងល្អមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ គឺគ្រាន់តែរបួសបន្តិចបន្តួចប៉ុណ្ណោះ ។ ក្រោយពេលកើតហេតុម្ចាស់ក្រុមហ៊ុនរថយន្ដធុនធំខាងលើបានទំនាក់ទំនងយករថយន្តស្ទូចមកស្ទូចយកទៅធ្វើការជួសជុលដោយខ្លួនឯង៕