2024-04-06 09:04
33

ខេត្តបន្ទាយមានជ័យ៖ លោក កែ កឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ អមដំណើរដោយឯកឧត្តម អស់លោកជាក្រុមការងារ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត និងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យអំពីវឌ្ឍនៈភាពនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ(គម្រោងកូរ៉េ)។ 

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ដែលលោក កែ គឹមយ៉ាន និងក្រុមការងារចុះពិនិត្យនោះរួមមាន៖
១ – អាងទឹកកន្សែង ស្ថិតក្នុងឃុំសឹង្ហ ស្រុកអូរជ្រៅ-ភ្លឺទំនប់អាងប្រវែង ៧គម១២០ម -ផ្ទៃអាងមានទំហំ៨៣០ហិតា-បរិមាណទឹក២២លាន៨០០ពាន់ម៉ែតគូប-លទ្ធភាពស្រោចស្រពស្រូវវស្សា ៦៣៦០ហិកតា- លទ្ធភាពស្រោចស្រពស្រូវប្រាំង ១៣១០ហិកតា។ 

២- អាងទឹកពង្រ ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត – ភ្លឺទំនប់អាង ប្រវែង ៦គម២៣ម- ផ្ទៃអាងមានទំហំ ៤៥៦ហិកតា៨ – បរិមាណទឹក ៧លាន៩០០ពាន់ម៉ែត្រគូប- លទ្ធភាពស្រោចស្រពស្រូវវស្សាបាន២៦០០ហិកតា- លទ្ធភាពស្រោចស្រពស្រូវប្រាំងបាន ២២០ហិកតា។

៣- អាងទឹកវាំងហែង ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ-ភ្លឺទំនប់អាងប្រវែង ៧គម០១ម-ផ្ទៃអាងមានទំហំ ៣៤០ហិតា-បរិមាណទឹក៦លាន៩០០ពាន់ម៉ែត្រគូប-លទ្ធភាពស្រោចស្រោពស្រូវវស្សាបាន២៥៧០ហិកតា-លទ្ធភាពស្រោចស្រពស្រូវប្រាំងបាន២២០ហិកតា ។ 

មកដល់ពេលនេះ គម្រោងទាំងមូលដែលមានទំនប់អាងទឹកប្រវែងសរុប២០គម៣៦ម និងស្តារប្រឡាយមេ៦ខ្សែមានប្រវែងសរុប ៨៧គម៦០ ក្នុងនោះមានចាក់បេតុងប្រវែង៤០គម១៦០ និងសាងសង់សំណង់សិល្បៈការចំនួន២០៧កន្លែង លទ្ធផលកំពុងអនុវត្ត និងសម្រេចបានចំនួន ៤០.៩០% ធៀបទៅនឹងទំហំការងារ នៃគម្រោងទាំងមូល។ 

ក្នុងរសៀលថ្ងៃដដែលនេះ លោក កែ គឹមយ៉ាន និងក្រុមការងារព្រមទាំងអាជ្ញាធរមូលដ្ឋានបានចូលថ្វាយបង្គំព្រះសង្ឃនៅវត្តដុងអារញ្ញ និងបានបន្តដំណើរទៅចូលរួមជាអធិបតីក្នុងពិធីពិសារបាយសាមគ្គី សំណេះសំណាលជាមួយបងប្អូនប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ នៅក្រុងប៉ោយប៉ែត ប្រកបដោយភាពស្និទស្នាលកក់ក្តៅក្រៃលែង៕