2024-04-07 12:04
33

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលសន្តិសុខផ្ទៃក្នុងបានឃាត់ខ្លួនបុគ្គលឈ្មោះ កើត សារ៉ាយ ដើម្បីសាកសួរ ពីដំណើររឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» ក្រោយពីប្រឌិតរឿងផ្ដល់បទសម្ភាសដល់សារព័ត៌មានក្រៅស្រុក ក្នុងករណីដីធ្លីនៅខេត្តព្រះវិហារ។ 
   តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់អយ្យការសាលាដំបូងរាជធានីភ្នំពេញ បង្គាប់មកកម្លាំងមានសមត្ថកិច្ចឱ្យបាននាំខ្លួនបុគ្គលឈ្មោះ កើត សារ៉ាយ ភេទ ប្រុស កើតថ្ងៃទី០១ ខែមីនា ឆ្នាំ ១៩៩២ ជនជាតិខ្មែរ កើតនៅភូមិសំរោង ឃុំ សំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប អាសយដ្ឋានបច្ចុប្បន្ន ស្នាក់នៅវត្តដំរីស ភូមិកម្មករ ឃុំស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ ពីបទ៖ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។ 
   អយ្យការបានបញ្ជាឲ្យជនសង្ស័យខាងលើមកបង្ហាញខ្លួននៅការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដើម្បីសាកសួរពីដំណើររឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម៕