2024-04-07 12:04
25


ព្រះសីហនុ៖ អគ្គិភ័យបានឆាបឆេះអតីតហាង «សៀង ហៃ» ក្រុងព្រះសីហនុ យ៉ាងសន្ធោសន្ធៅនៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ នៅម្តុំរង្វង់មូលជិតតោពីរ ស្ថិតក្នុងភូមទី១២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំកងកម្លាំងនគរបាល នៃការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះសហការជាមួយកម្លាំងសមត្ថកិច្ចចំរុះបានធ្វេីការពន្លត់អគ្គិភ័យ។
លោកបានបញ្ជាក់ថា គិតមកត្រឹមវេលាម៉ោង ៣ និង០០នាទីរសៀល ថ្ងៃខែឆ្នាំដដែល ស្ថានភាពអគ្គិភ័យខាងលេីត្រូវបានរលត់ទាំងស្រុង។
ចំពោះមុខកម្លាំងជំនាញ នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក៏បានសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ និងក្រុមសង្គ្រោះក្នុងខេត្តកំពុងចេញប្រតិបត្តិការជួយអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងមមាញឹកផងដែរ។
បច្ចុប្បន្នអគ្គិភ័យដែលឆាបឆេះអតីតហាងការ៉ាអូខេ «សៀង ហៃ» ត្រូវបានរលត់ទាំងស្រុង និងទាន់មានដឹងការខួចខាតនោះទេហើយមូលហេតុសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ៕