2024-04-07 12:04
27


ភ្នំពេញ៖ ចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹងមានជ័យ ជាអតីតប្រធានគណៈកម្មការប្រតិបត្តិការគណបក្សភ្លើងភ្លើងទៀន ត្រូវបានសមត្ថកិច្ចចាន់ខ្លួន ជាប់ពាក់ព័ន្ធករណីក្លែងបន្លំឯកសារសាធារណៈតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ 
តាមប្រភពព័ត៌មាន បានឲ្យដឹងនៅព្រលប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ នេះ បានឲ្យដឹងថា៖ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ ក្នុងនោះ ជាចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹងមានជ័យ និងបក្ខពួក ពួកគាត់ជាអតីត ប្រធានគណៈកម្មការប្រតិបត្តិការគណបក្សភ្លើងភ្លើងទៀន ខណ្ឌជ្រោយចង្វារ និងជាតំណាងគណបក្សឆន្ទៈខ្មែរ។ 
ជនសង្ស័យទាំង០២នាក់ រួមមាន៖ ទី១- ឈ្មោះ គឹម ថាយមុនី ចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹងមានជ័យ និង ឈ្មោះ ដាង ប៊ុនហាក់ អតីតប្រធានគណៈកម្មការប្រតិបត្តិការគណបក្សភ្លើងភ្លើងទៀន ខណ្ឌជ្រោយចង្វារ និងជាតំណាងគណបក្សឆន្ទៈខ្មែរ ពីបទ៖ «ក្លែងបន្លំឯកសារសាធារណៈ» កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤។ 
សូមបញ្ជាក់ថា ការឃាត់ខ្លួននេះ តាមដីកាបញ្ជាឲ្យចូលខ្លួនចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ដោយលោក សៀង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕