2024-04-24 09:04
18

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ( NEA ) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនធំៗ ចំនួន ១៣ នឹងនាំយកឱកាសការងារថ្មីបន្ថែមទៀត ចំនួន ៧៤៣ កន្លែង ដល់យុវជនសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០ ២៤ ស្អែកនេះ។
   បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ក្រុមហ៊ុន និងស្ថាប័នធំៗទាំង១៣ ដែលនឹងចូលរួមវេទិកាការងារថ្ងៃទី២៥ ខែមេសាខាងមុខនេះ រួមមាន៖ ធនាគារឯកទេស AEON, ក្រុមហ៊ុន NOVA, ក្រុមហ៊ុន លីហួរ, បុរីឡាយ គង់, មីក្រូហិរញ្ញវត្ថុ ជោគជ័យ, ធនាគារ LOLC, ក្រុមហ៊ុន EMD(F&D) Co,ltd, ក្រុមហ៊ុន MEKONGNET, ក្រុមហ៊ុន FORT Life Assurance, មីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន គួចម៉េងលី គ្រុប, ក្រុមហ៊ុន SNKRP, និងក្រុមហ៊ុន Forward International Investment។
   ទីភ្នាក់ងារជាតិមុខរបរ និងការងារ ( NEA ) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែងសហការជាមួយគ្រប់ដៃគូ ក្រុមហ៊ុន រោងចក្រ សហគ្រាសផ្សេងៗ ដើម្បីបើកការតាំងពិពរ៌ណ៍ការងារជាបន្តបន្ទាប់ដែលជាឱកាសសម្រាប់ចាប់យកការងារតាមជំនាញរៀងៗខ្លួន៕