2024-04-24 09:04
21

ភ្នំពេញ៖ បុរសម្នាក់ដោយសារតែខឹងប្រពន្ធមិនឱ្យជក់ថ្នាំញៀនបានទាញកាំបិតប៉័ងតោដេញកាប់បណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅចាត់ការតាមនីតិវិធី។ 
  ហេតុការណ៍ខាងលេីនេះបង្កការភ្ញាក់ផ្អេីកកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ 
ជនរងគ្រោះឈ្មោះ ឡាយ ចន្ធូ អាយុ២៦ឆ្នាំ មុខរបររេីសអេតចាយ ស្នាក់នៅភូមិកេីតហេតុខាងលេី មានស្រុកកំណេីតនៅភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ 
   តាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានបបួលប្តីទៅរេីសអេតចាយដោយប្តីជាអ្នកអូសរទេះប្រពន្ធជាអ្នកដេីររេីស ។ ពេលនោះប្តីក៏ទៅយកថ្នាំញៀនមកជក់នឹកឃេីញថា បេីជក់ហេីយដឹងតែដេកមិនទៅរេីសអេតចាយទេ ទេីបនាងដកចេញមិនឱ្យជក់ ភ្លាមនោះបុរសជាប្តីខឹងសម្បាយ៉ាងខ្លាំងក៏រត់ទៅទាញកាំបិតប៉័ងតោដេញកាប់ប្រពន្ធបណ្តាលឱ្យរបួស២កន្លែង ដៃស្តាំមួយកន្លែង ចង្កេះខាងស្តាំមួយកន្លែង។ 
ក្រោយពីបង្កការភ្ញាក់ផ្អេីលប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចចុះទៅឡោមព័ទ្ធចាប់បានរួចយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមច្បាប់៕