2024-04-24 09:04
25

ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់បានធ្វេីសកម្មភាពលួចយកម៉ូតូពីនារីម្នាក់បានសម្រេចហេីយព្យាយាមគេចខ្លួនតែមិនរួចពីសមត្ថកិច្ចតាមក្របួចបានមកវិញ។ 
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៤និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅភូមិព្រទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ 
ជនរងគ្រោះឈ្មោះ ម៉ន ស្រីនិច ភេទស្រីអាយុ២១ឆ្នាំ ស្នាក់នៅព្រៃទា១   សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណេីតនៅភូមិស្ពាន ឃុំចេក ស្រុកពាមជ័រ ខេត្តព្រៃវែង។ 
  ចំណែកជនសង្ស័យទី១ឈ្មោះ ចាន់ សុផាណា ភេទប្រុសអាយុ២៤ឆ្នាំ ទី២ឈ្មោះ ថុន បញ្ញា ភេទប្រុសអាយុ២៦ឆ្នាំ ទី៣ឈ្មោះ សឿន សុខជា ភេទប្រុសអាយុ២៧ ឆ្នាំ អ្នកទាំង៣មុខមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន។ 
តាមសម្តីជនរងគ្រោះបានឱ្យដឹងថា នៅវេលាកេីតហេតុខណៈរូបនាងជិះម៉ូតូមកពីកំដរជីតានៅឯមន្ទីរពេទ្យវិញក៏ទុកម៉ូតូម៉ាកBeat ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ1KK.6359 នៅមុខបន្ទប់ជួលរួចរៀបចំបំណងទៅលក់ភេជ្ជៈបន្ទាប់មកស្រាប់តែមានជនសង្ស័យ៣នាក់មកយកសោរចាក់ទ្វារពីខាងក្រៅរួចយកម៉ូតូជិះទៅបាត់។ 
ក្រោយកេីតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគបាលចោមចៅទី៣ដេីម្បីសុំការអន្តរាគមន៍ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចដោយម៉ូតូជាប់ប្រព័ន្ធGPS ក៏ស្រាវជ្រាវរកឃេីញនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ហេីយនាំយកមកសាកសួរចាត់ការតាមច្បាប់ ៕