2024-04-30 08:04
193

 កំពត៖ អន្ទិតទើបនឹងលាចាកសិក្ខាបទបានមួយថ្ងៃ ដឹកមិត្តស្រីទៅទទួលសញ្ញាប័ត្រ នៅខេត្តកំពត ជួបគ្រោះថ្នាក់ចរាចរ បុកជាមួយរថយន្តធុនធំ បណ្តាលឲ្យស្លាប់ទាំង២នាក់យ៉ាងអាណោចអាធម៌បំផុត។
ហេតុការណ៍គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញ។  ជនរងគ្រោះ ឈ្មោះ ទី មុន្នី អាយុ ២៤ឆ្នាំ នៅភូមិព្រិច សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ និង មិត្តស្រីឈ្មោះ សល្យ ស្រីនាថ អាយុ ២១ឆ្នាំ មានទីលំនៅភូមិធ្នង់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក និច ពណ៌ស ពាក់ស្លាកលេខ តាកែវ 1Y-7073 ដើម្បីទៅទទួលសញ្ញាបត្រនៅខេត្តកំពត ប៉ុន្តែជាអកុសលជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយរថយន្ត ម៉ាក ហាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 3A-1566 ពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។
បច្ចុប្បសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងតាមផ្លូវច្បាប់៕