2024-05-02 12:05
49

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចផ្លូវបេតុង ក្រុម៣ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីវេលាម៉ោង០២:២០នាទីរំលងអធ្រាត្រ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចជំនាញផ្នែកពន្លត់អគ្គិភ័យ បាននាំគ្នាចេញរថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍បាញ់ពន្លត់ ប៉ុន្តែដោយសារអំណាចភ្លេីងឆេះខ្លាំងពេក បណ្ដាលឱ្យបន្ទប់ចំនួន ៨បន្ទប់រងការខូចខាត។ 

ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ កម្លាំងជំនាញកំពុងស្រាវជ្រាវ។ អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះថ្មក្រោមឈើលើបន្ទប់ ចំនួន០៥បន្ទប់ អស់ទាំងស្រុង និងឆេះរោលដល់ផ្ទះក្បែរខាងខូចខាត ចំនួន០៣បន្ទប់ ហើយជញ្ជាំងផ្ទះថ្មម្ខាងទៀតខូចខាត ០៥%។

សូមបញ្ជាក់ថា នៅម៉ោង០៤:០០នាទីទាបភ្លឺ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១១ឡាន ស្មើនឹង ៤៤ម៉ែត្រគូប, រថយន្តអគ្គិភ័យង៧០ចំនួន ០៣គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡានស្មើនឹង ០៦ម៉ែត្រគូប៕