2024-05-08 11:05
186

ពោធិ៍សាត់៖កាលពីថ្ងៃអង្គារ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក សហការជាមួយកម្លាំងប្រជាការពារចុះបង្ក្រាបករណីហិង្សាដោយចេតនាចំនួន១ករណី នៅចំណុចភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ឯក នាង វុធ អធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ភន សីលា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ និងជនសង្ស័យម្នាក់ទៀតដែលជាបក្សពួកឈ្មោះ តក រ៉ុត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិឃុំមួយគ្នាខាងលើ បានមកធ្វើសកម្មភាពវ៉ៃទៅលើជនរងគ្រោះ ឈ្មោះ ឡុង លាងហ៊ត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំជាមួយជនដៃដល់ជាច្រើនដៃបណ្ដាលឲ្យ ចំភ្នែកទាំងទាំងសងខាង បណ្តាលអោយរងរបួសធ្ងន់។ ហើយក៍ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ដោយមូលហេតុ : គ្រាន់តែទំនាស់ពាក្យសម្ដីក្នុងវង់ផឹកស៊ី តែប៉ុណ្ណោះ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចនាំយកមកប៉ុស្តិ៍ រួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលស្រុកបាកាន រង់ចាំការដោះស្រាយតាមនីតិវិធី៕ លាន គ្រន