2024-05-08 11:05
181

(កែប) ៖   រយៈពេលពីថ្ងៃចាប់ពីថ្ងៃទី ៧ រហូតដល់ថ្ងៃទី៨ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់សហគមចុះបេសកកម្មមនុស្សធម៌នៅកម្ពុជា បានមកពិនិត្យព្យាបាលជំងឺទូទៅ និងផ្តល់ថ្នាំជូនដល់ប្រជាពលរដ្ឋនៅស្រុកដំណាក់ចង្អើរ ដោយឥតគិតថ្លៃ នៅសាលាស្រុកដំណាក់ចង្អើរ ខេត្តកែប ការពិនិត្យព្យាបាលចាប់ពីម៉ោង ៧: ៣០ព្រឹក ដល់ម៉ោង ៥ល្ងាច។

បានប្រព្រឹត្តនៅក្រោមអធិបតីភាព ឯកឧត្តម យ៉ា សាដេត ទីប្រឹក្សាឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាតំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសហគមបេសកកម្មមនុស្សធម៌នៅកម្ពុជា  និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងអ្នកពាក់ព័ន្ធបានអញ្ជើញចូលរួមជាច្រេីនរូប។

នេះបើយោងតាមរបាយការណ៍ របស់ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានឱ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សហគមបានចុះបេសកកម្ម មនុស្សធម៌កម្ពុជា កំពុងពិនិត្យព្យាបាលលើប្រភេទជំងឺ ទូទៅ ដូចជាជំងឺទឹកនោមផ្អែម លើសឈាម អេកូស្រ្ដីមានផ្ទៃពោះ និងវះកាត់តូច ជូនដល់ប្រជាពលរដ្ឋនៅស្រុកដំណាក់ចង្អើរ។
ឯកឧត្ដម សោម ពិសិដ្ឋអភិបាលខេត្តកែប បានសម្តែងការស្វាគមន៍ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសហគមបានចុះបេសកកម្មមនុស្សធម៌នៅកម្ពុជា ឯកឧត្តមអភិបាលខេត្តថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានយកអស់កម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ជួយពិនិត្យព្យាបាល ជំងឺដោយមិនគិតថ្លៃជូនប្រជាពលរដ្ឋក្នុងស្រុកដំណាក់ចង្អើរ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានថ្លែងកោតសរសើរ ចំពោះ អាជ្ញាធរ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ដែលបានជួយរៀបចំចាត់ចែង និង សហការគ្នាយ៉ាងល្អ មានសណ្តាប់ធ្នាប់ របៀបរៀបរយ ជាហេតុធ្វើឲ្យការធ្វើសកម្មភាពពិនិត្យ ព្យាបាល របស់ក្រុមគ្រូពេទ្យបានប្រព្រឹត្តទៅដោយរលូន រហូតសម្រេចបាន នូវលទ្ធផលល្អប្រសើរដូចនេះ។

ជាមួយគ្នានោះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានសំណូមពរដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបន្តចុះពិនិត្យនិងពិគ្រោះព្យាបាលជំងឺជូនប្រជាពលរដ្ឋនាពេលក្រោយៗទៀតដោយមានតែលើក កម្ពស់កាត់បន្ថយភាពក្រីក្រច្របពេលដែលប្រទេសជាតិមានសុខសន្តិភាពដោយមិនអាចកាត់ថ្លៃបាននេះហើយជាកាយវិការមនុស្សធម៌ក្នុងនាមខ្មែរជួយខ្មែរដើម្បីចែករំលែកដ៏ល្អជូនដល់ប្រជាពលរដ្ឋ។(សឹង រ៉ាត់)